រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំមន្រ្តីជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ ហៅកាត់ថា (AMMTC 15th) ប្រារព្ធឡើងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវដឹកនាំដោយប្រទេសប្រុយណេ ក្នុងឋានៈជាប្រធានកិច្ចប្រជុំនៅក្នុងឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមជារដ្ឋមន្ត្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំពេញអង្គ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ និងបានផ្លាស់ប្តូរយោបល់ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន ដោយក្នុងនោះ បានកោតសរសើរចំពោះស្មារតីជួយគ្នាទៅវិញទៅមករវាងរដ្ឋសមាជិកអាស៊ាន ក្នុងគ្រាដ៏លំបាកបង្កឡើងដោយជំងឺកូវីដ-១៩ ដែលស្មារតីនេះដើរស្របទៅនឹងមូលបទរបស់អាស៊ានឆ្នាំ២០២១ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ។ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសព្រុយណេ ដែលបានជំរុញយន្តការនានារបស់ AMMTC ជាពិសេសកិច្ចពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនាឲ្យមានដំណើរការយ៉ាងរស់រវើក និងទទួលបានលទ្ធផលជាផ្លែផ្កា រួមចំណែកយ៉ាងសំខាន់ដល់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជាអធិការរងទទួលផែនចរាចរណ៍ខណ្ឌព្រែកព្នៅខាងលេីបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល 1-6000 ចេញពីផ្ទះមិត្តភក្កិក្បែរនឹងកន្លែងកន្លែងកើតហេតុខាងលើក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ ពេលជិះចេញបានបន្តិចក៏ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបរតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿននិងមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូឌ្រីមជិះដោយជនរងគ្រោះខាងលេីចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច ចំណែករថយន្តបង្កវិញបន្ថែមល្បឿនបេីកគេចខ្លួនបាត់ទៅ។ សពជនរងគ្រោះមានឈ្មោះ សួន បូរិទ្ធ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមន្រ្តីនគរបាលទទួលផែនចរាចរណ៍មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ រស់នៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងជំនាញចរាចរណ៍ បានចុះមកដល់ធ្វេីការពិនិត្យនិងធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕