#ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា នៃស្នងការដ្ឋាននគរបាលខេត្ត “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលអន្តរាគមន៍ពិសេស និងប្រគល់ឯកសណ្ឋានខោអាវឈុតពណ៌ខ្មៅដៃខ្លីចំនួន ៤១កំផ្លេជូនដល់កម្លាំងនគរបាលអន្តរាគមពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ”។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា មានមតិណែនាំថា ក្នុងឱកាសនោះដែរយើងបានពង្រឹងវិន័យកងកម្លាំងនគរបាល បន្តជំរុញកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តក្នុងមូលដ្ឋាន ភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍ចាំបាច់កើតឡើងឲ្យបានទាន់ពេលវេលា និងអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន ត្រៀមជានិច្ចក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំបន្ថែមដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ឲ្យកាត់សក់ខ្លីសមរម្យជាកងកម្លាំងនគរបាលជាតិ ព្រមទាំងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តតាមវិធានការសុខាភិបាល នឹងជាពិសេសអនុវត្តន៍នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។ ជាមួយនឹងបទបញ្ជាថ្មីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់បណ្តាញព័ត៌មានថា ដោយសារមួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង។ សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ។ មន្រ្តីជំនាញយល់ថា SISHA និង E-Cigarette […]
————- -ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជន បានជ្រាបថា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំណុច ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងរវាងយន្តនិងអ្នកជិះម៉ូតូ ដែលករណីនេះបណ្តាលឱ្យអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ បន្ទាប់ពីធ្វេីការវាស់វែងនៅកន្លែងកេីតហេតុរួចមក សមត្ថកិច្ចបានស្វះស្វែងរក(សាច់ញ្ញាតិ គ្រួសាររបស់ជនរងគ្រោះ)ក្នុងឧប្បត្តិហេតុនេះ ប៉ុន្តែរហូតដល់វេលាព្រលប់នេះ សមត្ថកិច្ចពុំទាន់ស្វែងរកសាច់ញ្ញាតិ ក្រុមគ្រួសារជនរងគ្រោះឃេីញនៅឡេីយទោះបីជាសម្ថកិច្ចស្វែងរកអត្តសញ្ញាណ(ម្ចាស់កម្មសិទ្ធិនៃទោចក្រយាន្ត)នេះឃេីញហេីយក្តី តែម្ចាស់កម្មសិទ្ធិនេះបានលក់បន្តឱ្យទៅអ្នកផ្សេងបាត់ទៅហេីយ។ *-ភិនភាគជនរងគ្រោះ៖ -ជនរងគ្រោះមានអាយុ ប្រហែល២៦ ទៅ២៨ ឆ្នាំភេទ ប្រុស មានកម្ពស់ប្រហែល ១,៦៥សង្ទីម៉ែត្រសម្បុរ ខ្មៅស្រអែម មានស្នាមវះពោះពីចុងដង្ហើមរហូតដល់ផ្ចិត និង មានសាក់( រូបនាគ នៅដៃខាងឆ្វេង) ស្លៀកខោខូវប៊យចាស់ ដាច់រហែកនៅជង្គង់ ពាក់អាវយឺតដៃខ្លីព៌ណចម្រុះ។ -ម៉ូតូHonda 124CCព៌ណខ្មៅ -ស្លាកលេខ បាត់ដំបង 1D- 1887 ដូចបានជម្រាបជូនខាងលេីសាធារណជនដែលបានស្គាល់ភិនភាគជនរងគ្រោះខាងលេីសូមមេត្តាជួយផ្តល់ព័ត៌មាននេះដល់សាច់ញ្ញាតិ ក្រុមគ្រួសារគាត់បានដឹងផង និងសូមទំនាក់ទំនងមកលេខទូរស័ព្ទមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង 012 222 046 ឬ012 588 502 សូមអរគុណ៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)