ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បាន ឲ្យដឹងថា បុរសម្នាក់ដែលផុសជេរប្រមាទមេីលងាយមកលេីសមត្ថកិច្ចត្រូវបានចូលខ្លួនមកទទួលស្គាល់នូវកំហុស ធ្វេីកិច្ចសន្យា និងបានថតជាវីដេអូសុំទោសជាសាធារណៈផងដែរ

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share) ដែលបានសរសេរខ្លឹមសារជាអក្សរជេរប្រមាថមកលើសមត្ថកិច្ចកិច្ចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្រ្តីអនុវត្តច្បាប់។
ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស ផងដែរ ៕
nmr