ព័ត៌មានជាតិ

បុរសជើងខ្លាំងជិះម៉ូតូបញ្ច្រាស់ហើយថែមទាំងរកវ៉ៃសមត្ថកិច្ចទៀតបង្កឲ្យមានការភ្ញាក់ផ្អើល មុននោះឥលូវនេះត្រូវបានចៅក្រមស៊ើបសួរចេញដីកាឲ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារហើយ!

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បុរសឈ្មោះ យឹង វណ្ណដា ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឲ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារ៕ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍រកបុកគេ សមត្ថកិច្ចឃាត់បានធ្វើឲ្យដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មករកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ហើយនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នេះផងដែរ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសដែលបានជេរប្រមាថមើលងាយ​ និងដេញវាយសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ ហើយនៅល្ងាចថ្ងៃដដែលបុរសឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ ហើយ។

nmr