Related Articles
អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្តល់ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា ថា លក្ខខណ្ឌដែលតម្រូវដោយសាលក្រមរបស់តុលាការដែលមានអំណាចតាមផ្លូវច្បាប់មិនមែនជាការរំលោភបំពានទៅលើសិទ្ធិរបស់មេធាវីនោះទេ។ លោក ជិន ម៉ាលីន បានពន្យល់យ៉ាងដូច្នេះថា៖ ១. បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។ ២. សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ ៣. ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ៕
ទូតកម្ពុជាប្រចាំប្រទេសថៃ បង្ហាញលក្ខខណ្ឌចាំបាច់សម្រាប់ការធ្វើដំណើរពីកម្ពុជាទៅថៃ ខណៈច្រកព្រំដែនបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះ
ភ្នំពេញ)៖ ខណៈដែលច្រកព្រំដែនកម្ពុជា-ថៃចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចេញផ្សាយអំពីលក្ខខណ្ឌចាំបាច់ សម្រាប់ការធ្វើដំណើរចេញពីកម្ពុជាឆ្លងទៅកាន់ប្រទេសថៃ ដើម្បីបង្កភាពងាយស្រួល ងាយយល់ និងត្រឹមត្រូវតាមលក្ខខណ្ឌនៃការធ្វើដំណើរនេះ ដោយសារតែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរឹង។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចេញផ្សាយនៅលើទំព័រ Facebook របស់ខ្លួន គឺ «Royal Embassy of Cambodia in Bangkok» នាថ្ងៃទី១ ខែឧសភានេះថា អ្នកដំណើរដែលត្រូវធ្វើដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃតាមផ្លូវអាកាស និងផ្លូវគោក ត្រូវបានបែងចែកជា៣ប្រភេទ ហើយក៏ត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងគ្នាផងដែរ ក្នុងនោះរួមមាន៖ * ប្រភេទទី១. អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (Vaccinated Travelers)៖ ១៖ ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ (មានលីងតំណភ្ជាប់៖ tp.consular.go.th) ខណៈការត្រួតពិនិត្យ និងសម្ដេចផ្ដល់ Thailand Pass នេះ គឺប្រើពេលមិនលើសពី៤៨ម៉ោងឡើយ។ ២៖ មានធានារ៉ាប់រងព្យាបាលជំងឺកូវីដ១៩ ដែលមានទឹកប្រាក់សរុបធានា១០,០០០ដុល្លារអាម៉េរិក។ ៣៖ មិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុននិងចូលមកដល់ប្រទេសថៃ។ ៤៖ ត្រូវធ្វើតេស្តរហ័ស […]
គុនខ្មែរ៖ ទីបំផុតជាងកាត់សក់ដៃឯក ព្រំ សំណាង ធ្វើបានហើយ…
មួយជង្គង់របស់ ព្រំ សំណាង ចូលកន្តៀតក្អម ស្ទើបាក់ឆ្អឹងជំនី យកឈ្នះកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១។ បន្ទាប់ពី ធឿន ធារ៉ា ជាងកាត់សក់ដៃឯក ព្រំ សំណាង ជាកីឡាករទីពីរ របស់កម្ពុជា ដែលអាចយកខ្សែក្រវាត់ពីសង្វៀន Thai Fight។