ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែងមានប្រវែងសរុប៦៧០ម៉ែត្រ

ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្អែកនេះ
ក្រចេះ៖ ថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
បានអញ្ជើញដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធី
សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែងនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងសាងសង់ស្ពានទាំង៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប៣៤២៤ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤០៩៤ម៉ែត្រ៕
nmr