Related Articles
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅ «គិរីរម្យ» NMR កំពង់ស្ពឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ —
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី ——————
ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារសំណូមពរដល់អាជ្ញាធរសូមឱ្យរក្សាផែឈើ ប្រវែង ៣០០ម៉ែត្រ ប៉ុន្តែម្ចាស់សម្រេចធ្វើការរុះរើ សាងសង់ថ្មី
ខណ:ម្ចាស់ផែឈើដែលជាទីសំចតសម្រាប់ការដោះដូរផលិតផលជលផល និងកសិផលផ្សេងៗ គ្រោងរៀបចំជួសជុលឡើងវិញ ដោយសារស្ពាននេះចាស់ទ្រុឌទ្រោមពិបាកក្នុងការធ្វើដំណើរនោះ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ បានសំណូមពរដល់អាជ្ញាធរសូមឱ្យរក្សាផែឈើ ប្រវែង ៣០០ម៉ែត្រ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងនេះទុក ដើម្បីពួកគាត់ងាយស្រួលក្នុងការដោះដូរកសិកផលបន្ដិចបន្ទួច ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ការសំណូមនេះ គឺប្រជាពលរដ្ឋបានមកជួបជុំគ្នានៅលើផែឈើផ្ទាល់តែម្ដង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ខណ:ដែល លោក ខេង គង់ នាយរដ្ឋបាលស្រុកបូទុមសាគរ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងស្ពានឈើឬផែឈើនេះ ក្រោយពីម្ចាស់ផែ កំពុងតែរៀបចំជួសជុលឡើងវិញ ដោយសារស្ពាននេះចាស់ទ្រុឌទ្រោមពិបាកក្នុងការធ្វើដំណើរ។ ប្រជាពលរដ្ឋបានស្នើរដ្ឋបាលស្រុកបូទុមសាគរ កុំរុះរើផែឈើនេះចេញពីទីតាំងនេះ អី ព្រោះផែឈើនេះមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើន ក្នុងការដោះស្រាយជីវភាពគ្រួសារ ដូចជាការដឹកបន្លែ ផ្លែឈើ ការដឹកផលនេសាទរកទីផ្សារ និងចតទូក ចេញ-លក់ ដោះដូរនៅទីនេះ។ ទាក់ទងនឹងសំណូមពរនេះ ត្រូវបាន លោក ហុិន ឡា នាយផ្នែកជលផល ស្រុកបូទុមសាគរ បានពន្យល់ថា ផែឈើខាងលើនេះពិតជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនបន្លែផ្លែឈើពីចំការ និងផលនេសាទរបស់អ្នកភូមិស្រែថ្មី មកដោះដូរនៅទីនេះពិតប្រាកដមែន។ ប៉ុន្តែមូលហេតុដែលម្ចាស់ សម្រេចសាងសង់ថ្មី ដោយសារផែឈើនេះ […]
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី កិច្ចប្រជុំអាស៊ី-អឺរ៉ុប គម្រប់ខួប២៥ឆ្នាំ
ភ្នំពេញៈ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ធ្វើឡើងជាទំរង់រូបវ័ន្ត និងតាមរយៈប្រព័ន្ធវីដេអូ។ ការអញ្ជើញចូលរួមនេះ តាមការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងពិធីបើកកិច្ចសន្ទនាខាងលើនេះ ជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន ឯកឧត្តម Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង ឯកឧត្តម Sergey […]