ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ ដើម្បីទុកលុយទិញម៉ាស ប្រជាពលរដ្ឋខ្លះមិនហ៊ានទិញខោអាវថ្មីឱ្យកូនទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត ។
ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីអំឡុងពេលបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋតិចណាស់ ដែលពាក់ម៉ាស ដែលពេលនោះ គឺសមុទ្រមនុស្សតែម្តង ។
សម្តេចបន្តថា «ការពាក់ម៉ាសជាការតម្រូវ ដែលនាំឱ្យប្រជាពលរដ្ឋយើងចំណាយយ៉ាងធំ ជូនកាលមិនហ៊ានទិញខោអាវថ្មីឱ្យកូនថែមទៀត ។
សម្តេចបញ្ចាក់ថា អ្វីដែលសម្តេចចង់បាន គឺចង់ឱ្យប្រជាពលរដ្ឋអាចរំដោះខ្លះចេញពីការគំរាមគំហែងពីមេរោគកូវីដ-១៩ឱ្យបានឆាប់រហ័ស តាមរយៈយុទ្ធនាការចាក់វ៉ាសាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ដូសទី៣, ទី៤) និងកាតព្វកិច្ចមួយចំនួនរបស់សុខាភិបាល។
May be an image of 1 person
nmr