ក្រុមហ៊ុន WhatsApp បានប្រកាសនឹងបញ្ចប់ការគាំទ្រសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 10 និង iOS 11 របស់ក្រុមហ៊ុន Apple ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ដំណើរការយ៉ាងហោចណាស់ ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ចាប់ផ្ដើមពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២។
ការប្រកាសនេះមានន័យថា អ្នកប្រើប្រាស់ iPhone 5 និង iPhone 5C នឹងមិនអាចប្រើប្រាស់កម្មវិធី WhatsApp បានទៀតទេបន្ទាប់ពីកាលបរិច្ឆេទដែលបានបញ្ជាក់។ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone 5s ឬថ្មីជាងនេះ នឹងតម្រូវឱ្យពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការឱ្យបានខ្ពស់ជាង iOS 11។ គួរបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្សព្វផ្សាយរួចមកហើយនៅលើមាតិកាជំនួយថា បច្ចុប្បន្នពួកគេនៅតែបន្តផ្តល់ការគាំទ្រជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS 12 ឬថ្មីជាងនេះ ដូច្នេះម៉ូដែល iPhone មានដូចជា iPhone 5s, iPhone 6 និង iPhone 6s នឹងនៅតែមានការគាំទ្រយ៉ាងពេញលេញសម្រាប់អនាគតដ៏ខ្លីខាងមុខ។
អ្នកប្រើប្រាស់ដែលកំពុងប្រើកម្មវិធី WhatsApp ហើយមានបំណងទាញយកឯកសារ និងឆាតដើម្បីបញ្ចូលទៅក្នុងទូរសព្ទថ្មី លោកអ្នកអាចទុកដាក់ឯកសារទាំងនោះទៅក្នុងប្រព័ន្ធ iCloud តាមការណែនាំដូចមាននៅក្នុងតំណភ្ជាប់ខាងក្រោម៖ https://faq.whatsapp.com/iphone/chats/how-to-back-up-to-icloud