ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ជនជាប់ចោទម្នាក់បណ្តឹងសាទុក្ខ ទៅតុលាការកំពូលពាក់ព័ន្ធនឹងបទល្មើសរំ.លោភសេព.សន្ថវ:តុលាការកំពូលនិងប្រកាសសាលដីកានៅថ្ងៃទី១៥ឆាប់ៗខាងមុខនេះ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់ រំលោ.ភសេព.សន្ថវ: ទៅលើស្ត្រីម្នាក់ ប្រព្រឹត្តនៅផ្ទះសំណាក់បុរីថ្ម ភូមិអូរតាគា១ សង្កាត់ទួលឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០១៨។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សឿម វាសនា ហៅ ស្មា ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះ អាយុ ២៥ ឆ្នាំ រស់នៅ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ សឿម វាសនា ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និង បង្គាប់ឱ្យសង ជម្ងឺចិត្ត ៨ លានរៀល ទៅជនរងគ្រោះក្រោមការចោទប្រកាន់ពីបទ : « រំលោភសេពសន្ថវះ « តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។ តែតុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៨ នៅភូមិអូរតាគា១ សង្កាត់ទួលឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តុលាការកំពូលនឹងប្រកាស សាលដីកា នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ៕

 

nmr