ជីវិតនិងសង្គម ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នឹងអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

ភ្លាមៗក្រោយទទួលដំណឹង ពីមរណភាពរបស់ លោក អាបេនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន, សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចបានផ្ញើសារជូនលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីរំលែកទុក្ខចំពោះមរណភាពរបស់ លោក អាបេ ដែលទទួលមរណភាព ក្នុងវ័យ៦៧ឆ្នាំ។
ដោយឡែកមុនថ្លែងសុន្ទរកថា បើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអាស៊ានប៉ារ៉ាហ្គេម និងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យអ្នកចូលរួមទាំងអស់ ស្មឹងស្មាធគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនផងដែរ៕
May be an image of 6 people and people standing
nmr