Related Articles
កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ
មកទល់ពេលនេះសហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១.៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍន៍ អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧”
ម្តាយទុកកូនតូច២នាក់ឱ្យនៅចាំផ្ទះហើយខ្លួនទៅលេងផ្ទះម៉ែ(យាយរបស់ក្មេងៗ)នៅជិតខាងគ្នាស្រាប់តែលង់ទឹកស្លាប់កូនស្រីអាយុ២ឆ្នាំម្នាក់យ៉ាងអណោចអធ័ម
ខេត្តបាត់ដំបង៖ស្ត្រីជាម្តាយទុកកូនតូចៗ២នាក់ឱ្យនៅចាំផ្ទះខណៈទៅលេងផ្ទះម្តាយបណ្តាលឲ្យកូនស្រីអាយុ ២ ឆ្នាំចុះលេងទឹកស្រះក៏លង់ស្លាប់។ ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ ២០២២ នៅវេលា ម៉ោង១២និង២០នាទី នៅចំណុចក្រុមទី១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សពឈ្មោះ អឿង កន្និថា ភេទស្រីអាយុ ០២ ឆ្នាំនៅក្រុមទី ១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ តាមការបំភ្លឺពីឈ្មោះ នួន ចន្ធឿន ភេទស្រីអាយុ ២៩ ឆ្នាំនៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបងត្រូវជាម្តាយសពបានបំភ្លឺថា នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង០៩និង០០នាទីព្រឹក ខ្លួនទៅផ្ទះម្តាយនៅជិតគ្នាផង ដោយទុកកូនតូចៗ០២នាក់ឲ្យនៅចាំផ្ទះ។ លុះប្រហែលម៉ោង ០៩នឹង៤០នាទីក៏ត្រឡប់មកវិញក៏ឃើញក្មេងតូចៗ០៣នាក់នៅលែងនឹងក្រោយផ្ទះខ្លួននៅក្បែរស្រះទឹក ក្នុងនោះកូនខ្លួនមាន០២នាក់ផង។ ដោយកូនរបស់ខ្លួនទាំង២នាក់មានឈ្មោះអឿងរ៉ាឌីភេទប្រុសអាយុ០៥ឆ្នាំនិងឈ្មោះអឿង កន្និថា ភេទស្រីអាយុ ០២ ឆ្នាំនិងក្មួយខ្លួនម្នាក់ទៀតឈ្មោះចយ រចនាភេទស្រីអាយុ១៤ឆ្នាំ។ លុះអស់រយៈពេល១៥នាទីក្រោយមកកូនប្រុសខ្លួនឈ្មោះ អឿង រ៉ាឌី […]
ទិវាជាតិនៃការចងចាំ ២០ ឧសភា, ចងចាំអតីតកាល និងខិតខំការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!
ប្រធានរដ្ឋ, អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស, អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច និងឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (គុកទួលស្លែង) ត្រូវបានជំនុំជម្រះក្ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម។ នួន ជា, ខៀវ សំផន, ឌុច ត្រូវបានរកឃើញមានពិរុទ្ធភាពនិងត្រូវបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មដែលបានចោទប្រកាន់។ ខៀវ សំផន ដែលបច្ចុប្បន្នអាយុ ៩១ ឆ្នាំ បាននិងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ២ ជីវិតក្នុងពេលតែមួយក្នុងពន្ធនាគារខេត្តកណ្តាលចំពោះឧក្រិដ្ឋកម្មដែលបានចោទប្រកាន់គឺឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជានជាតិចាមនិងជនជាតិវៀតណាម។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះនិងអំពើឧក្រិដ្ឋកម្មទាំងឡាយប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមត្រូវបានរំឭកនិងចងចាំជានិច្ច, កិត្តិយស និងសេចក្តថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តារឡើងវិញ, ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរ បបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។ យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការទាំងឡាយរបស់សាលាក្តីខ្មែរក្រហម ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការនិងបន្តគាំទ្រទាំងផ្នែកថវិកានិងសម្ភារដល់ អ.វ.ត.ក. ដែលបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីប្រកបទៅដោយភាពរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ […]