ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សិស្សថ្នាក់ទី១២ម្នាក់ដេក ស្លា.ប់ក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច្ច័យ

រាជធានីភ្នំពេញ ៖ យុវសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុន សែនជម្ពូវ័នម្នាក់ ដេកយូរពេកពុំឃើញក្រោកទៅរៀន ជីតាក៏បានទៅដាស់ឲ្យក្រោកតែមិនឆ្លើយ និងមិនកម្រើកសោះគឺមានអាការៈបាត់មាត់បាត់កតែម្ដង។ បន្ទាប់ពីឃើញចៅប្រុសមិនស្រួលខ្លួនបែបនេះ ក៏ប្រញប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ចៅប្រុសស្លា.ប់បាត់ទៅហើយ គឺអាចស្លា.ប់តាំងពីនៅផ្ទះម្ល៉េះ ទើបជីតាដឹកស.ពចៅប្រុសត្រឡប់មកផ្ទះវិញរួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច្ច័យ និងធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍ខាងលើនោះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះខាងលើឈ្មោះសត្ត្រា រតន: អាយុ២០ឆ្នាំ ជា នៃវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ស្នាក់នៅជាមួយជីដូននិងជីតា នៅក្នុងផ្ទះកើតហេតុខាងលើ ហើយការស្លា.ប់នេះសង្ស័យបណ្ដាលមកពីខ្យល់គរ។
តាមប្រភពពីក្រុមគ្រួសារនៃស.ពជនរងគ្រោះបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២ ខែសីហា ក្រោយពេលហូបបាយល្ងាចរួចយុវជនរងគ្រោះបានចូលដេកជាធម្មតា ហើយពុំមាននរណាបានដឹងថាមានរឿងអ្វីកើតឡើងឡើយ ។ លុះព្រឹកឡើងអត់ឃើញក្រោកទៅរៀន ជីតាក៏បានទៅដាស់ឲ្យក្រោកដើម្បីរៀបចំខ្លួនទៅរៀន ប៉ុន្តែពេលនោះទោះជាហៅយ៉ាងណាក៏អត់ឆ្លើយ និងអត់កម្រើកសោះ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកជីតាបានចូលទៅចាប់អង្រួនទើបដឹងថា ចៅប្រុសមានអាការៈមិនស្រួលខ្លួនហើយក៏ប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង ប៉ុន្តែជាអកុសលនៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យមើល ហើយប្រាប់ថា ចៅប្រុសស្លា.ប់បាត់ទៅហើយ និងសង្ស័យស្លា.ប់តាំងពីនៅផ្ទះម្ល៉េះ ។ បន្ទាប់មក ក៏ដឹកស.ពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើបុណ្យតាមប្រពៃណី ៕

Picture
Picture
Picture
Picture
nmr