Related Articles
អ្នកនាំពាក្យរាជរដ្ឋាភិបាល សេចក្តីថ្លែងការណ៍៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសេចក្តីថ្លែងការណ៍៦ចំណុចបញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនសាធារណជនមេត្តាថា៖ ១-រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ២-ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ៣- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ […]
នារីវ័យ២២ឆ្នាំម្នាក់បានស្លាប់ក្រោយវះកាត់ឆ្លងទន្លេនៅមន្ទីរសម្ភពព្រែកអញ្ចាញ ឪពុកម្តាយ លើកដៃសំពះអង្វរសុំអោយសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ឱ្យជួយរកយុត្តិធម៌
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ នារីដែលបានស្លា.ប់បាត់បង់ជីវីត បន្ទាប់ពីវះកាត់សម្រាលកូននៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រែកអញ្ចាញ នៅតែមិនអស់ចិត្ត និងលើកដៃសំពះអង្វរសុំអោយសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍អោយមានការស្រាវជ្រាវឡើងវិញ ជុំវិញការស្លា.ប់ បន្ទាប់ពីពួកគាត់បានដាក់ពាក្យបណ្តឹងចូលទៅអធិការដ្ឋានស្រុកមុខកំពូល អស់រយៈពេលប្រមាណជាង៨ខែមកហើយ ពុំមានដំណោះស្រាយនោះទេ។ លោក ឈៀង ពៅ អាយុ៥៤ឆ្នាំ និងលោកស្រី ស ផល្លា អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិកំពង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បានអោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ ឈៀង ស្រីពេជ្រ អាយុ២២ឆ្នាំ បានស្លា.ប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីធ្វើវះកាត់ឆ្លងទន្លេនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រែកអញ្ចាញ បាន៥ថ្ងៃមកហើយ តែស្ថានភាពកាន់តែធ្ងន់ធ្ងរ ។ ឪពុកម្តាយរូបនោះ បានអោយដឹងថា ការស្លា.ប់របស់កូនស្រីរបស់គាត់នេះ គឺជាការធ្វេសប្រហែលរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពព្រែកអញ្ចាញ និងការវះកាត់ដោយគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ (ធ្វើមិនស្អាត) ជាហេតុបណ្តាលអោយកូនស្រីគាត់ស្លា.ប់បាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ ។ តាមក្រុមគ្រួសារ បានអោយដឹងទៀតថា កាលពីថ្ងៃទី៣០ ខែ០៩ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ៦ល្ងាច កូនស្រីរបស់គាត់មានឈ្មោះ ឈៀង […]
អគ្គស្នងការនគរបាលជាតិ ចូលរួមកិច្ចប្រជុំគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ទទួលបន្ទុកអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងធ្វើចត្តាឡីស័ក, អនុគណៈកម្មការអនុវត្តន៍ច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) តាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រត្តិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ។ កិច្ចប្រជុំដ៏មានសារសំខាន់ខាងលើមានរបៀបវារៈចំនួន ២ រួមមាន ៖ ១-ពិនិត្យ និងពិភាក្សាលើការអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ស្តពី “ ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ” ២-ពិនិត្យ និងពិភាក្សាលើការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី “ ការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប […]