នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ចចុះធ្វើការផាកពិន័យដល់ដល់អាជីវករនៅក្នុងផ្សារលើធំថ្មីនិងបងប្អូនដែលមិនបានពាក់ម៉ាស់និងពាក់ម៉ាស់មិនបានត្រឹមត្រូវ។ ការអនុវត្តប្រតិបត្តការនេះ ក្រោយពីរដ្ឋបាលខេត្តសៀមរាប និង គណៈកម្មការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី រួមទាំងប្រជាពលរដ្ឋពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដោយគិតមកត្រឹមថ្ងៃទី ០៩ ខែ មិថុនានេះ មានរយៈពេល០២ខែហើយ ក្នុងនោះដោយមានការផ្សព្វផ្សាយពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល និង ផ្សព្វផ្សាយតាមឧឃោសនស័ព្ទ និង ការបិទផ្សាយលិខិតប័ណ្ណ របស់គណៈកម្មការគ្រប់គ្រងផ្សារទៀតផង។ នាឱកាសនោះលោក ពិន ប្រាកដ បានបញ្ជាក់ថា ការផាកពិន័យ ចំពោះបងប្អូនដែលមិនបានពាក់ម៉ាស់ នៅក្នុងផ្សារលើធំថ្មី ដោយបានសង្កេតឃើញថា មានបងប្អូនជាអាជីវករ និង អតិថិជនដែលចេញចូលផ្សារនេះ បានពាក់ម៉ាស់ មានប្រមាណ៩៥% ទៅតាមការវិធានការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ក្នុងនោះដែរ នៅមានបងប្អូនប្រមាណ ៥%ដែលមិនបានពាក់ម៉ាស់ និង ពាក់ម៉ាស់ដែរ តែមិនត្រឹមត្រូវ។ លោកបានបញ្ជាក់ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ […]
ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣ និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលព័ត៌មាន អំពី ករណី អត្តឃាត ដោយចងករមួយ ករណី នៅចំណុចភូមិខ្វាយខម ឃុំដូង ស្រុកបាទី ជនរងគ្រោះឈ្មោះ ឌី ង៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានយកទុយោជ័ពណ៌ស មួយកំណាត់ទៅចងកជាមួយក្បាំងគ្រែក្នុងបន្ទប់ក្រោមផ្ទះ ។ ក្រោយទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើកោសល្យវិច្ច័យសាកសពរួចសន្និដ្ឋានថាជាករណីឃាតកម្ម។ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងធ្វើការស្រាវជ្រាវយ៉ាងម្មត់ចត់ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៧ និង ៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃឹង […]
——————— (បាត់ដំបង)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហុឹម សារ៉ុម មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ បានផ្សព្វផ្សាយពីបញ្ហាកូវីដ-១៩ និងបានលើកពីបញ្ហាកើតមានថ្មីៗក្នុង និងក្រៅប្រទេស និងបានអប់រំចិត្តសាស្ត្រ ដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ។ ឯកឧត្តម មេបញ្ជាការរង បានសង្កត់ធ្ងន់ពីបញ្ហាសំខាន់ជំងឺកូវីដ-១៩ ពេលក្នុងអង្គភាពរបស់កំពុងមានឆ្លងវិញទៀតហើយ ហេតុដូចនេះសូមបងប្អូនយោធិនទាំងការពារឲ្យបានដាច់កុំឲ្យមានការឆ្លងរីករាលដាលបន្ថែមទៀត ទោះបីជាមួយរយះមកនេះមានការអន់ថយស្ងប់ស្ងាត់ពិតមែន ប៉ុន្តែកូវីដ មិនទាន់ឃ្លាតឆ្ងាយពីយើងនៅឡើយទេ ដាច់ខាតមិនត្រូវលែងដៃក្នុងការ ការពាររក្សានូវការពាក់ម៉ាស់ បាញ់អាល់កុលអោយបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ នេះចេញពីប្រទេសរបស់យើងអោយបាន ។ ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី ហុឹម សារ៉ុម បានលើកពីសកម្មភាពការងារសប្តាហ៍កន្លងមកដោយលោកមើលឃើញថាមានការស្វះស្វែងធ្វើការយកចិត្តទុកដាក់ទៅតាមផែនការណ៍បែងចែកតាមកម្មវិធី លោកសូមឲ្យបន្តខិតខំតយកចិត្តទុកដាក់ពីលើបន្ថែមទៀត ។ នាឱកាសនោះ លោកបានផ្ដាំផ្ញើរសូមបងប្អូនយោធិន និងសិក្ខាកាមទាំងអស់ការពារថែរក្សារសុខភាពអោយបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗទាំងអស់គ្នា ៕