ភ្នំពេញ៖នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹក កិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យទួលទំពូង (មុខវិជ្ជា: ផែនដី និងបរិស្ថានវិទ្យា)ដោយការចូលរួមពី ឯកឧត្តម ឡោ ឆវណ្ណា គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ វិទ្យាល័យទួលទំពូង លោកបណ្ឌិត សំអោ អង្គារតន៍ ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។ នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕
ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល ———————————– -មនុស្ស២៣២នាក់បានស្លាប់ ហើយជាង ១.៦០០នាក់ បានរងរបួសក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាលេស្ទីនរស់នៅច្រើន ក្រោយពីក្រុមហាម៉ាស់បាញ់ស្រោចរ៉ុកកែតលើអ៊ីស្រាអែល៕ ប្រភព៖ Al Jazeera
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក និងលោកជំទាវ ជូនដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទិសទី២ យោយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិយស អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃអស់រយ:ពេល១១ខែកន្លងមក។ ជំនួសមុខអង្គពិធី […]