នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការនាំចេញផលិតផលកសិកម្មក្នុងរយៈពេលជិត៥ខែដើមឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ចំនួន១៩៧,៥៨៨តោន ច្រើនជាងឆ្នាំ២០២០ ចំនួន៨១,០៧៣តោន។ខណៈដែលការនាំចេញស្រូវ ក្នុងរយៈពេលដូចគ្នានេះ បានចំនួន១,៦០លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន៧៥១,៤៩៦តោន។ ស្របពេលដែលកម្ពុជាកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ។ យោងតាមរបាយការណ៍ដែលបង្ហាញដោយ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបាន ក្នុងរយៈពេលជិត៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះ រួមមាន៖ ១៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន១៤១,៤៥% នៃផែនការ ៤៥៩,២០០ ហិកតា, ទទួលបានផលសរុប២,៩៣លានតោន លើសឆ្នាំទៅចំនួន ៥៤,០០០លានតោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោនក្នុងមួយហិកតា។ ២៖ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ […]
👮♀️អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖ នៅថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៤,១០នាទី នៅផ្ទះបុណ្យសពស្ថិតក្នុងភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួចកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូល លួចយកកាបូបរបស់ឈ្មោះ ឃី វណ្ណដា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយនៅក្នុងកាបូបនោះមាន៖ ប្រាក់រៀលចំនួន១,៣០០,០០០រៀល(មួយលានបីសែនរៀល) ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាកIphone14promax ០១គ្រឿង និងម៉ាក Iphone11promax ០១គ្រឿង) កាសប្លូធូ កាតគ្រីឡាន០១សន្លឹក អត្តសញ្ញាណប័ណ្ណ០១សន្លឹក, ប័ណ្ណបើកបរ០១សន្លឹក និង កាតចាក់វ៉ាក់សាំង០១សន្លឹក ខណៈពេលដែលម្ចាស់កំពុងដេក (នៅផ្ទះបុណ្យសពម្តាយរបស់ខ្លួន) ហើយទុក កាបូបនៅក្បែរខ្លួន ។ ក្រោយពីទទួលបានបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាន ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី កម្លាំងយើងស្រាវជ្រាវកំណត់ មុខសញ្ញាបានចំនួន០២នាក់ ៖ […]
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន១,៦៦០ នាក់។ សម្តេចធិបតី បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌។ គណៈមេធាវីកម្ពុជាបានចួលរួមជួយដោះស្រាយបញ្ហាផ្នែកច្បាប់សម្រាប់ប្រជាជន ចូលរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿង ចូលរួមជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបានរៀបចំមេធាវីស្ម័គ្រចិត្តជួយក្នុងកិច្ចការសង្គមផ្សេងៗ។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្រេចបង្កើតក្រុមអ្នកច្បាប់ផ្ទាល់របស់សម្តេច ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋលើតម្រូវការផ្លូវច្បាប់ ជាពិសេសប្រជាជនក្រីក និងជនងាយរងគ្រោះ។ សម្តេចធិបតី បានលើកឡើងថាការប្រើប្រាស់យន្តការច្បាប់ដើម្បីធានាឱ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ ក៏ដូចជាការធារនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ គឺជាររឿសំខាន់បំផុត ដែលអាចធានាបាននូវសេចក្តីសុខទាំងអស់គ្នា។ ក្នុងន័យនេះ ការប្រើប្រាស់វិធានការច្បាប់ដើម្បីទប់ស្កាត់នូវអំពើក្រុមជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសដែលមានគំនិតទុច្ចរិតបំផុសចលាចលបាតុកម្មហឹង្សាផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅមិនឱ្យបានសម្រេច គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងស្របតាមក្រប់ខណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ពព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្ររសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ៦,៤លាននាក់ ក្នុងចំណោម ៨,២លាននាក់នៃអ្នកបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស បន្តការក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជាតិ។ ការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជាត្រូវបានកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ គឺដោយការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។ […]