Related Articles
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារធ្វើភាគីជាមួយមួយឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីវិធីទទួលបដិសណ្ឋាកិច្ចរួចរាល់នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជួបប្រជុំទ្វេភាគី ដែលធ្វើឡើងនៅវិមានសន្តិភាព។ ក្នុងជំនួបប្រជុំទ្វេភាគីនោះផងដែរ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានរិះរកវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបញ្ជាក់ថា ឯកឧត្តមពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអរគុណដល់សម្ដេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា សម្ដេចតេជោ ហ៊ុន […]
ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល លើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗ
ក្រសួងរ៉ែ និងថាមពល បានពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ដើម្បីទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន។ ការពិនិត្យនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំឆ្នាំ២០២៣កាលពីពេលថ្មីៗនេះជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ លោក ស៊ុយ ឌីម៉ង់ ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល បានលើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗដើម្បីធានាបាននូវការងារចរន្ត និងការងារចាំបាច់នានា ជាពិសេស ការងារជាយុទ្ធសាស្ត្រសម្រាប់បរិការណ៍សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន និងការវិវត្តន៍នាពេលខាងមុខ។ ការងារជាអាទិភាពទាំងនោះរួមមាន៖ ទី១. ការពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន កម្ពុជាត្រូវពិនិត្យមើលកម្រិតនៃភាពធន់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលជាការងារអាទិភាពដែលក្រសួងរ៉ែនិងថាមពល ត្រូវធ្វើការសិក្សាទាំងឧត្តមានុវត្តន៍អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្ត។ ទី២. ប្រេងឥន្ធនៈ និងធ្យូងថ្មដែលជាផ្នែកមួយនៃ វត្ថុធាតុដើមសម្រាប់កម្ពុជាក្នុងផលិតថាមពលអគ្គិសនីមានការឡើងថ្លៃ។ ដូច្នេះក្រសួងត្រូវ ធ្វើការសិក្សាឱ្យច្បាស់លាស់ក្នុងការត្រៀមខ្លួនទប់ទល់នឹងការកើនឡើងថ្លៃធាតុចូលផ្សេងៗ នាពេលខាងមុខតាមនិន្នាការពិភពលោក និង ទី៣. ការទប់ស្កាត់ និងកាត់បន្ថយការលេចធ្លាយ ចំណូលជាតិ ជាពិសេសលើអាជីវកម្មរ៉ែដែល សួយសារជាបន្ទុករបស់រដ្ឋ៕
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ ២០២១ សាលាខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងពលតូចង៧០ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ក្នងនោះថ្នាក់ដឹកនាំ កងកម្លាំងពេទ្យយោធាត្រូវបានចាត់បញ្ជូនចូលរួមជាមួយបុគ្គលិកពេទ្យខេត្តព្រះសីហនុ ក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩បាន។ ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកំពុងរស់នៅនិងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីរដ្ឋាភិបាលកម្ពុជា។ ស្ថិតិរបស់ស្នងការនគរបាលនិងមន្ទីរផែនការអោយដឹងថា នៅខេត្តព្រះសីហនុ […]