Related Articles
កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពល ក្រោយជោគជ័យក្នុងជើងឯកពិភពលោក
បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសវៀតណាមកាលពីថ្មីៗ បានសបញ្ជាក់ឲ្យឃើញថា កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពលពីរាមច្បង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។ ការគូសបញ្ជាក់នេះ បន្ទាប់ពីប្រតិភូ និងអត្តពលិកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញកាលពីចុងសប្ដាហ៍កន្លងទៅ អមជាមួយការដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ៩គ្រឿង ហើយបានឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស ដែលចូលរួមប្រកួតជើងឯកពិភពលោកឆ្នាំនេះ។ ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានធ្លាក់ចុះមេដាយ ក៏ដូចជាចំណាត់ថ្នាក់ពីលេខ២ មកលេខ៣ ដោយសារកម្ពុជា បានចូលរួមប្រកួតតិចវិញ្ញាសាជាងឆ្នាំ២០១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស្ទើរពាក់កណ្ដាល។ ប៉ុន្ដែបើនិយាយពីបច្ចេកទេស និងគុណផលកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ពិសេសកីឡាករ-កីឡាការិនីវ័យក្មេងតែម្ដង។
រីករាយព្រះរាជពិធីបុណ្យអុំទុក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ថ្ងៃទី១
នេះជាទិដ្ឋភាពនៃការអញ្ជេីញមកទស្សនា ការប្រណាំងទូក យ៉ាងច្រេីនកុះករ និងសប្បាយរីករាយពីសំណាក់លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពីទូទាំងប្រទេស ក្រោមម្លប់នៃសុខសន្តិភាព និងសុវត្ថិភាព បន្ទាប់ពីខនខានអស់រយ:ពេល ៣ ឆ្នាំ កន្លងមក ដោយសារការរាតត្បាតនៃជំងឺឆ្លងសាកល កូវីដ-១៩ ។ សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វេីដំណេីរ នាឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ។
ផ្លែដូងស្រស់របស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗនេះ
ក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ខណៈអគ្គនាយកដ្ឋាននេះគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូខាងមុខនេះ គឺដើម្បីឱ្យភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។