ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម អៀង មូលី៖ កម្ពុជានៅតែជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍

ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រី្ត និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រាប់អង្គភាពព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។
ឯកឧត្តម ទេសរដ្ឋមន្រី្ត បានបន្តទៀតថា ជាទិដ្ឋភាពរួម យើងពិនិត្យទៅឃើញថាប្រទេសកម្ពុជា នៅតែឈានមុខ គេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ដោយសារនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ការវាយតម្លៃរបស់អង្គការ UNAID (យូអ៊ិនអេដ) បានសំគាល់ថានៅលើគោលដៅ៩៥-៩៥-៩៥ ចង់បង្ហាញថា ​អ្នកផ្ទុកមេរោគអេដស៍៩៥% បានដឹងថា​ខ្លួនឯងមានផ្ទុកមេរោគអេដស៍ ​ហើយដឹងថាខ្លួនឯងបានផ្ទុកមេរោគអេដស៍ បានទៅទទួលសេវាព្យាបាល៩៥%។ ​ហើយក្រោយដែលបានទទួលសេវាព្យាបាលរួចហើយ និង​ពិនិត្យទៅមើល​ឃើញគ្រាប់ មេរោគ ដែលនៅក្នុងខ្លួននោះទាបបំផុត៩៥%។ នេះជាគោលដៅរបស់​អង្គការសហប្រជាជាតិដែលបានកំណត់៩៥-៩៥-៩៥ សម្រាប់ទូទាំងពិភពលោក។
ឯកឧត្តម អៀង មូលី ទេសរដ្ឋ​មន្ត្រី បានបញ្ជាក់ទៀតថា​ ដើម្បីលុបបំបាត់ជំងឺអេដស៍ រដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយ ប្រឹងបន្តទៅទៀតក្នុងការបង្ការ កុំឲ្យមានការរីករាលដាល​មេរោគ​អេដស៍។ យើងទាំងអស់គ្នា ក៏បានដឹងផងដែរថា ទិសដៅមុខសញ្ញាដែលត្រូវពង្រឹងកម្មវិធីបង្ការនេះ គឺយុវវ័យ ដែលមានអាយុភាគច្រើនក្រោម៣០ឆ្នាំ​ គឺមនុស្សប្រុស រួមភេទជាមួយមនុស្សប្រុស ដែលមានការឆ្លងមេរោគអេដស៍ខ្លាំង។
ទន្ទឹមនឹងនេះ ឯកឧត្តម អៀង មូលី ក៏សូមអំពាវនាវដល់អង្គការដៃគូអន្តរជាតិ-សូមជួយគាំទ្រការ​ពង្រឹង​ប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ ​និងបច្ចេកទេសក្នុងការឆ្លើយតប នឹង​រោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេស ​ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ ​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែន​រដ្ឋាភិបាល​ សង្គមស៊ីវិល វិស័យឯកជន ​អ្នកផ្ទុកមេរោគអេដស៍​ ក្រុមប្រជាជនគន្លឹះ ​និងសហគមន៍ ដើម្បី​លុបបំបាត់ ​ការចម្លងរោគអេដស៍ ​និងយកជ័យជម្នះ​លើ​មេរោគអេដស៍ឲ្យ​បានតាម​កាល​កំណត់៕
May be an image of 2 people, people standing and text
nmr