នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យបៀលប្រាយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែនេះ និស្សិតរាប់ម៉ឺននាក់ត្រូវបានប្រគល់សញ្ញាបត្រ ដែលជាដំណើរដ៏ល្អសម្រាប់សង្គមពិសេសភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរសង្គម។ សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព […]
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក ក្រុមហ៊ុន អិន អឹម អ គ្រុប បានផ្ញើសារអបអរសាទរ និងជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ ឯកឧត្តម និងក្រុមការងារ សូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុតចំពោះ សម្តេចវិបុលសេនាភក្តី ជាថ្នាក់ដឹកនាំកំពូលដ៏ល្អប្រសើរ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្មីម្តងទៀត យើងខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា តាមប្រព័ន្ធវិដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ្ញ៉ា ការផ្តល់គោរមងារឧកញ្ញ៉ា និងការដកហូតគោរមងារឧកញ្ញ៉ា ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។ នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រាវចំពោះ ឯកឧត្តម លោកជំទាវ និងសមាជិកទាំងអស់ ដែលបានចូលរួមក្នុងអង្គប្រជុំនេះ ជាពិសេស បានផ្ដល់ធាតុចូលយ៉ាងល្អៗ ដើម្បីកែសម្រួលទៅតាមខ្លឹមសារ នៃសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង បានបន្ដថា បន្ទាប់ពីកិច្ចប្រជុំ និងពិភាក្សាគ្នានូវ សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា រួចមក ឯកឧត្តម នឹងគោរពរាយការណ៍ដ៏ខ្ពង់ខ្ពស់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី […]