ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បានបើកការចុះបង្ក្រាប ទីតាំងបើកបញ្ចល់មាន់តាមប្រព័ន្ធ អនឡាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ។
ការចុះបង្ក្រាបនេះធ្វើឡើង ដោយមានការបញ្ជារដោយផ្ទាល់ពីលោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ ។ ជាលទ្ធិផលចំពោះមុខ កម្លាំងអាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្សសរុប០៩នាក់ ក្នុងនោះដែរបុរស០៧នាក់ជាអ្នកលេង និងមនុស្ស ស្រី០២នាក់ ជាអ្នកមើលការខុសត្រូវទីតាំង ។
ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន០៦គ្រឿង , កង់០៩គ្រឿង , កុំព្យូទ័រ០២គ្រឿង , ម៉ាស៊ីនម៉ូនីទ័រ០១គ្រឿង និងសម្ភារះពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ក្រោយការឃាត់ខ្លួន ជនប្រុសស្រីទាំង០៩នាក់ ត្រូវបាននាំខ្លួន យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីសាកសួរនាំបន្តនីតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា បើទោះបីជា កាលពីពេលកន្លងទៅ មានបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហាមប្រាម មិនអោយមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសក៏ដោយ ក៏គេនៅតែងសង្គេតឃើញថា ក្រុមជនខិលខូចមួយចំនួន នៅតែបន្តលួចលាក់ បើកលួចលេងស្បែងស៊ីសងមួយចំនួនដដែល ដោយមិនខ្លាចញញើតនោះឡើយ ហើយសកម្មភាពនៅតែគគ្លើនទាំងនោះ ក៏ត្រូវបានចុះបង្ក្រាបពីសំណាក់កងកម្លាំងសមត្ថកិច្ចជំនាញជាបន្តបន្ទាប់ផងដែរ ជាក់ស្តែងដូចករណីខាងលើ ជាដើម ៕