ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ចាប់ពីឆ្នាំ២០២៤ ទៅរាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់សិស្សដែលមកពីគ្រួសារក្រីក្រអំឡុងពេលសិក្សាជំនាញវិជ្ជាជីវៈ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់សិក្សាដែលមកពីគ្រួសារក្រី និងងាយរងហានិភ័យ អំឡុងពេលសិក្សាជំនាញវិជ្ជាជីវៈ។ តាមសម្ដេចតេជោ ហ៊ុន សែន គម្រោងនេះធ្វើឡើងដើម្បីផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជនរបស់កម្ពុជា ស្ថិតក្នុងគ្រួសារក្រីក្រ ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យហើយខ្វះលទ្ធភាពចូលសិក្សានៅសាកលវិទ្យាល័យដោយការបង់ថ្លៃការសិក្សា។
ការបង្ហើបពីផែនការ ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់យុវជន ក្នុងគ្រួសារក្រីក្រ អំឡុងពេលសិក្សាជំនាញវិជ្ជាជីវៈ នាពេលពេលខាងមុខនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។
សម្ដេចតេជោ ហ៊ុន ហ៊ុន សែន មានប្រសាសន៍ថា វិស័យឯកជន បានចូលរួមយ៉ាងធំធេងក្នុងការវិនិយោគក្នុងវិស័យអប់រំ ខណៈដែលសិស្សានុសិស្សរបស់កម្ពុជា បញ្ចប់ថ្នាក់វិទ្យាល័យ ក្នុងមួយឆ្នាំៗមានខ្ទង់ ១០ម៉ឺននាក់។ ចំនួនសិស្សប្រឡងជាប់មានចំនួនច្រើន ហើយក្នុងនោះសិស្សនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក៏មានចំនួនច្រើនផងដែរ។ តាមតួលេខ គឺមានសិស្សដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សារដ្ឋមានចំនួនជាង ១លាន ៥សែននាក់។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចកំពុងឲ្យគណៈកម្មការហិរញ្ញវត្ថុសិក្សាពីផែនការ ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់សិស្ស ដែលស្ថិតក្នុងគ្រួសារក្រីក្រ អំឡុងពេលពួកគាត់សិក្សាជំនាញវិជ្ជាជីវៈ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៍នៅឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន ៖«យើងអនុញ្ញាតអោយអ្នកប្រឡងបាក់ឌុបមិនជាប់អាចចូលរៀនបរិញ្ញាបត្ររង និងមានទីកន្លែងសម្រាប់ការបណ្ដុះបណ្ដាល។ នៅក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានចំនួនច្រើនដែរ ហើយខ្ញុំកំពុងមានការរៀបចំ ដាក់អោយមានការសិក្សា ហើយអាចថា ការសិក្សានេះ វានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័ត ថិវកា រួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ។ ការសិក្សានោះនៅត្រង់ថា គឺការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន នៅក្នុងគ្រសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានខ្ទង់ ១លាន ៥សែននាក់ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបាននូវប្រាក់ឧបត្ថម្ភខែប្រចាំខែ យើងនឹងធ្វើនៅចុងឆ្នាំនេះ នឹងឆ្នាំក្រោយៗទៅ បានសេចក្ដីថា យើងនឹងរាប់រង សិស្សដែលទទួលកាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ យើងយកគាត់ទៅបណ្ដុះបណ្ដាលមិនត្រឹមតែមិនបង់ថ្លៃហើយផ្ដល់ប្រាក់ឧត្ថម្ភទៀត ធ្វើម៉េចដោះស្រាយធនធានមនុស្ស។»
សម្ដេចតេជោ នាយកដ្ឋមន្រ្ដី បញ្ជាក់ថា បើយើងដោះស្រាយបានក្នុងចំនួនសិស្ស ស្ថិតក្នុងគ្រួសារក្រីក្រប្រមាណ ១លាន ៥សែននាក់នេះ សេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងត្រូវធ្វើសមាហរណកម្ម និងសេដ្ឋកិ្ចចក្នុងប្រព័ន្ធ។ សម្ដេចបន្តថា សេដ្ឋកិ្ចចក្រៅប្រព័ន្ធមានច្រើន ដែលយើងត្រូវយកចិត្តទុកដាក់ ធនធានមនុស្សដែលបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានច្រើន ដូច្នេះក្នុងចំណោម ១លាន៥សែននាក់ ដែលត្រូវបណ្ដុះបណ្ដាលក្នុងមួយឆ្នាំៗនាពេលខាងមុខ ដែលយើងដាក់ជាទិសដៅសម្រាប់ផ្ដល់ជូនពួកគេ ជាជំនាញដែលយើងនឹងទទួលបានការវិនិយោគនៅខាងក្រៅប្រទសកាន់តែច្រើន ដែលគេមិនត្រឹមតែត្រូវការតែកម្លាំងទេ ពោលគឺគេត្រូវការកម្មករជំនាញ។
សម្ដេចតេជោ ហ៊ុន សែន ៖«កម្ពុជាមានសក្កដានុពល ដោយសារមនុស្ស យុវជនវ័យក្មេងមានចំនួនច្រើន តែសមត្ថភាពនៅមានកម្រិត ដូច្នេះហើយបានជាខ្ញុំដាក់អោយគណៈកម្មការសេដ្ឋកិច្ចសិក្សាករណីនេះ លទ្ធភាពនៃការដែលយើងជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈអោយយុវជនក្រីក្រ ទទួលបាននូវការបណ្ដុះបណ្ដាលមិនត្រឹមតែមិនបង់ថ្លៃទេ តែយើងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភជូនគាត់ថែមទៀត បើមិនអញ្ចឹងគាត់អត់មានប្រាក់ចូលរៀន យើងអោយរៀនទទេហើយគាត់អត់មានអីទទួលទានអញ្ចឹងទេយើងត្រូវផ្ដល់ប្រាក់អោយគាត់ថែមទៀត តែដោយសារថវិកាជាតិយើងអនុម័តរួចហើយ យើងមិនមានថវិកាអនុវត្តភ្លាមៗនោះទេ តែរឿងនេះយើងនឹងអនុវត្តនៅចុងឆ្នាំឬដើមឆ្នាំក្រោយតែម្ដង។»
ផែនការរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការគិតគូប្រកបដោយទស្សនៈវិស័យក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈជូនដល់យុវជនដែលបញ្ចប់ថ្នាក់វិទ្យាល័យមកពីគ្រួសារក្រីក្រ អាចទទួលបានទុនសម្រាប់ដំណើរជីវិតរបស់ពួកគាត់ទៅថ្ងៃខាងមុខ។ ថ្វីបើថវិកាជាតិឆ្នាំ២០២៣ ត្រូវបានអនុម័តរួចទៅហើយក្ដី ប៉ុន្ដែដរាបណារាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដឹកនាំដោយគណបក្សប្រជាជនលកម្ពុជា គឺប្រាកដណាស់ថា ថវិកាជាតិ ដែលនឹងត្រូវអនុម័តសម្រាប់ឆ្នាំ២០២៤ នឹងត្រូវដាក់បញ្ចូលផែនការ ផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់យុវជនមកពីគ្រួសារក្រីក្រនៅទូទាំងប្រទេស។ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដែលមានការប្រមើលមើលទៅខាងមុខវែងឆ្ងាយ ហើយអ្វីដែលសម្ដេចតាំងចិត្តហើយ សម្ដេចតែងតែធ្វើជានិច្ចដើម្បីប្រជាជន៕
May be an image of 2 people and people standing
nmr