ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណលោក ញឹក ប៊ុនឆៃ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។
លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងកម្រងផ្កា ព្រមទាំងបច្ច័យមួយចំនួន។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ដែលបានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ប្អូនស្រីបង្កើតរបស់នាងខ្ញុំ។
សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីនាងខ្ញុំ»។
nmr