Related Articles
គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣-តុលា-១៩៩១-២៣-១០-២០២២ នៅទីស្នាក់ការកណ្តាល គណបក្សខ្មែររួបរួមជាតិ ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្តារកសាងអភិវឌ្ឍកម្ពុជាឡើងវិញ ដែលជាក្តាមានសារសំខាន់ និងជាផលប្រយោជន៍ចម្បងសម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។
ភ្ញៀវទេសចរជាតិ សម្រុកទៅលេងខេត្តកំពតច្រើន ក្នុងថ្ងៃ១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន
(កំពត)៖ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ២៣,២៧៨ នាក់។ លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោក សយ ស៉ីណុល បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣,២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣,១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកបានបញ្ជាក់ថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឲ្យមានបាតុភាពនោះទេ។ ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាលទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព […]
សម្តេចតេជោ ឈ្នះក្ដីទណ្ឌិត សម រង្ស៊ី ដោយទទួលបានភាពស្អាតស្អំដែលសម្តេចទាមទារបានមកវិញ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដែលសម្តេចតាមប្តឹង សម រង្ស៉ី ដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេច។ សម្តេច បានថ្លែងអំណរគុណតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ជូនសម្តេច។ សម្តេច បានបញ្ជាក់ទៀតថា សម្តេចពេញចិត្តចំពោះសាលក្រមរបស់តុលាការបារាំង ហើយស្វាគមន៍បើ សម រង្ស៉ី ប្តឹងបន្តទៅឧទ្ធរណ៍។ មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លៀតលើកយកការដែលតុលាការក្រុងប៉ារីសប្រទេសបារាំងបានចេញសាលក្របផ្តល់នូវយុត្តិធម៌ជូនសម្តេចការដែលលោក សម រង្ស៊ីបានមួលបង្កាច់ចោទប្រកាន់សម្តេចថាបាននៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ នាយឧត្តមសេនីយ៍ ហុក ឡងឌី ។ សម្តេចបានមានប្រសាសន៍ដូចសម្តេចបានសរសេរក្នុងហ្វេសប៊ុកកាលពីយប់មិញរួចហើយថាទៅពីខ្មែរដល់បារាំង សម្តេចចង់បានតែប៉ុណ្ណឹង ។សម្តេចថាទាក់ទិនសាលក្រមតុលាការបារាំងនេះ ប្រហែលមនុស្សមិនតិចទេដែលចង់ដឹង ហើយជាមួយនឹងការអរគុណដល់ក្រុមការងារកម្ពុជានិងមេធាវីបារាំងទាំង៤រូប ដែលបានការពារក្តីជូនសម្តេចដោយជោគជ័យ សម្តេចបានបញ្ជាក់ថា តើ សម្តេចចង់បានអី បានជាតាមវ៉ៃ ទណ្ឌិត សម រង្ស៊ីដល់ផ្ទះនៅឯប្រទេសបារាំងនោះ ពោលគឺសម្តេចចង់បានតែភាពស្អាតស្អំនៅទីនោះ ប៉ុណ្ណោះ។ សម្តេចថា សម្តេចចង់បានតែបណ្ណឹង គឺភាពស្អាតស្អំ ចេញដោយតុលាការបារាំងយ៉ាងដូច្នេះ ហើយបើទោះបីតុលាការបារាំងផ្តល់មិនដាក់ទោសទណ្ឌ […]