យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ចំនួន១០.៨ម៉ឺនតោន។ ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់៣៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕
កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាលនិងចែកសម្ភារជាគ្រឿងឧបភោគ បរិភោគជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងពូៗបងៗជានិវត្តន៍ជនទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ៕
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤៥នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានសហការជាមួយកម្លាំងរដ្ឋបាលជលផលរាំងទិល កម្លាំងបរិស្ថាន និងកម្លាំងយោធា សរុបចំនួន ១៤នាក់ ប្រើប្រាស់កាណូត ០៤គ្រឿង ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចកោះគ្របបាយរហូតដល់ចំណុចក្បាលជ្រោយពាមដីរនាត ស្ថិតនៅភូមិក្អមសំណ និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះប្រមូលបានវត្ថុតាងរួម៖ក្បាលបរចំនួន២២គ្រឿង(១២ខ្សែ),សាច់អួនប្រវែង ២៥០០ម៉ែត្រ,បង្គោលចំរ៉ឹងចំនួន ១៨០០ដើម,និងកូនត្រីចម្រុះចំនួន១៦គីឡូក្រាម ។ ចំពោះកូនត្រីទាំង១៦គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាក់លែងចូលក្នុងទន្លេវិញ រីឯវត្ថុតាងខាងលើសមត្ថកិច្ចបាន បំផ្លាញចោលនៅហ្នឹងកន្លែង ៕