ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។ ក្រោយទទួលដំណឹងនេះភ្លាមសមត្ថកិច្ចជំនាញបានប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់អត្តសញ្ញាណរបស់សពទើបស្គាល់ថា ជនរងគ្រោះឈ្មោះ វ៉ិត រក្សា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្ត បាត់ដំបង។ បុរសនេះបើតាមការអង្កេតនិងការវាយតម្លៃរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថា អាចជនរងគ្រោះខាងលើមានវិបត្តិផ្លូវចិត្តអ្វីមួយទើបធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់កាំបិតកែច្នៃអារ.កសម្លាប់ខ្លួនឯងនៅចំណុចកើតហេតុខាងលើ ដោយឃើញមានកាំបិតកែច្នៃមួយដើមនៅក្បែរសព។ ចំពោះមូលហេតុពិតប្រាកដថាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងររហូតបុរសនេះដាច់ចិត្តធ្វើអត្តឃាតនេះ សមត្ថកិច្ចជំនាញមិនបានធ្វើអត្ថាធិប្បាយប្រាប់ឲ្យដឹងនោះទេ ដោយគ្រាន់តែបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវជាមួយក្រុមគ្រួសារនៅឡើយ។ យ៉ាងណាក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខេត្តព្រះវិហារ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអាវភ្លៀង សម្តេចទាំងទ្វេ ជូនដល់កងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពទិសទី១ ប្រាសាទព្រះវិហារ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ។ ឧត្តមសេនីយ៍ឯក […]
សម្តេចតេជោ ហ៊ុន សែន នៅក្នុងក្រុបតេឡេក្រាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារមួយដោយថា ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះសម្តេចដែលសម្តេចថា សម្តេចក៏សូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។ នៅក្នុងសំណេរនោះ សម្តេចតេជោបន្តថា « អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយខ្ញុំដោយភ្ជាប់មកជាមួយលក្ខខណ្ឌ៤ក្នុងនោះលក្ខខណ្ឌ័ទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនទើបស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ាបាននិយាយថា គាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែតជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ»។ សម្តេចបន្ថែមថា ស៊ន តារា បានបន្ថែមថាព្រហ្មលិខិតបានបង្កើតហ៊ុន សែនមកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបានបង្កើតស៊ន ដារ៉ា មកដើម្បីបង្រ្កាបហ៊ុន សែន។ ដូច្នេះសម្តេចក៏បានផ្តាំទៅស៊ន ដារ៉ាវិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅ ស៊ន តារា […]