Related Articles
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលសម្រចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលសម្រចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្នាក់ជាតិឆ្នាំ២០២២នេះ ដោយសារកម្ពុជានៅមានករណីជំងឺកូវីដ១៩ នៅឡើយ និងកម្ពុជាត្រូវរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមសារសម្លេងពិសេសសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិនាព្រឹកព្រលឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ […]
ព្រះសង្ឃជាង១០០អង្គនិមន្តធ្វើសីមាកម្មក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តព្រះបារមីវង្គតបុរី
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ព្រះសង្ឃ១៦៨អង្គ បាននិមន្តធ្វើសីមាកម្ម ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ដែលជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការធ្វើសីមាកម្មនេះ ធ្វើឡើងក្រោមព្រះអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនីឃឹម សនព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានភ្នំពេញ។ បើតាមព្រះសាក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង មានសង្ឃដីការប្រាប់ BTV ថា សីមាកម្មធ្វើឡើងក្នុងគោលបំណងឱ្យព្រះសង្ឃមានការព្រមព្រៀងគ្នា ជាប្រយោជន៍ដល់ព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗជាច្រើន។ លើសពីនេះ ព្រះចៅអធិការ សូមចម្រើនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញាតិញោមពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញមកចូលរួមធ្វើបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងវត្តឲ្យបានច្រើន ដើម្បីទទួលយកផល្លានិសង្ឃរៀងៗខ្លួន និងសូមឧទិ្ទសបុណ្យកុសលនេះ ទៅដល់បុព្វការីជនរៀងៗខ្លួន។ ម្យ៉ាងវិញទៀតមហាកុសលដែលកើតឡើងតាមរយៈពិធីបុណ្យ ក្នុងនាមព្រះសង្ឃ គណៈកម្មការ អាចារ្យ ជាពិសេសក្នុងនាមព្រះចៅអធិការវត្ត សូមលើកជាមហាកុសល និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធដល់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី […]