ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលទាំងយប់ដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកជនរងរងគ្រោះមកកប់ក្នុងខ្សាច់និងធ្វើចលនាបេះដូង តែជាអកុសលហួសពេលទៅហើយ ខណៈដែលបុរសម្នាក់ស្រវឹងស្រាហើយបានតខ្សែភ្លើងដាក់ម៉ូទ័របូមទឹកតែភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះកុយ ចន្ថា អាយុ៣៤ឆ្នាំ រស់នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។ បើតាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុបុរសឈ្មោះកុយចន្ថាបានផឹកស្រាស្រវឹងហើយក៏មានបំណងតខ្សែភ្លើងដាក់ម៉ូទ័របូមទឹកតែបានភ្លាត់ស្នៀតបណ្តាលឱ្យចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលទាំងយប់ដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកយកមកកប់ក្នុងខ្សាច់ហើយធ្វើចលនាបេះដូងឱ្យ តែអកុសលហួសពេលទៅហើយ។ តាមសមត្ថកិច្ចបញ្ជាក់ថាបុរសខាងលើគឺពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងម៉ូទ័របូមទឹកឆក់ប្រាកដមែន គឺមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះឡើយ។ ក្រោយមកសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យកអ៊ំស្រីមកពិនិត្យ ដោយអ៊ំស្រីមានអាការរៈរោគពិបាកបទជើងតូចប្រហែល2ឆ្នាំ ក្រុមគ្រូពេទ្យយើងបានរកឃើញថាអ៊ុំស្រី បញ្ហាស្រុតប្លោកនោម ( Cystocèle)! ក្រុមគ្រូពេទ្យ ពន្យល់អំពីការព្យាបាល នឹងបានបញ្ជូនបន្តរមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ បច្ចុប្បន្នអ៊ំស្រី វះកាត់បាន6ថ្ងៃ អ៊ុំស្រីបានប្រសើរនឹងអាចត្រលប់ទៅផ្ទះវិញបាន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ រាល់ការចំណាយលើការព្យាបាល និងវះកាត់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជាអ្នកបង់ថ្លៃសេវាទាំងអស់។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា […]
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រូវជួយជ្រំជ្រែងរកទីផ្សារជូនប្រជាពលរដ្ឋ ក្នុងការជំរុញចរាចរណ៍ផ្លាស់ប្ដូរទំនិញ ទៅវិញ ទៅមក រវាងកម្ពុជា-ថៃ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ព្រំដែនកម្ពុជាបានបិទចរាចរណ៍ចំពោះភ្ញៀវទេសចរណ៍ ក៏ប៉ុន្ដែសម្រាប់ការដឹកជញ្ជូនទំនិញវិញ គឺនៅដំណើរការធម្មតា។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា «អាជ្ញារធរត្រូវបង្កលក្ខណៈសម្បត្តិ និងជួយជ្រំជ្រែងដើម្បីរកទីផ្សារជូនប្រជាពលរដ្ឋ ដោយការដឹកជញ្ជូនផលិតផលនានាទៅលក់នៅថៃ ឬថា ទំនិញនានាពីថៃ មកកម្ពុជាវិញ។ ប៉ុន្ដែទេសចរណ៍ យើងបិទមិនឱ្យចេញ-ចូល ក៏ប៉ុន្ដែសម្រាប់ទំនិញ យើងអត់បានបិទឡើយបើកធម្មតា»។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាប់ព្រំដែន ត្រូវខិតខំធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្ដូរទំនិញរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់ ជាដើម។ ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំខេត្តដែលជាប់ព្រំដែនទាំងអស់ ត្រូវបន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនានាជាមួយខេត្តជាប់ព្រំដែន ដើម្បីធានាព្រំដែនឲ្យមានសន្តិភាព និងអភិវឌ្ឍន៍៕