ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកា២លានរៀល ដល់គ្រួសារសពកុមារីដែលបានស្លាប់ដោយសារ វីរុសផ្ដាសាយបក្សី (H5N1)

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកថវិកា សម្ដេចតេជោ ហ៊ុន សែន ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព កុមារីម្នាក់អាយុ ១១ឆ្នាំ ដែលបានស្លាប់ដោយវីរុសផ្ដាសាយបក្សី (H5N1) នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកជិតខាងណាម្នាក់មានរោគសញ្ញា នៃការឆ្លងជំងឺផ្ដាសាយបក្សីនេះទេ ហើយក្រុមការងារក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំបន្ថែមដល់ប្រជាពលរដ្ឋព្រមទាំងបិទសារអប់រំផ្ដាសាយបក្សី ក្នុងភូមិ-ឃុំខាងលើផងដែរ។
May be an image of 7 people, people standing and outdoors
nmr