ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ចុះត្រួតពិនិត្យការកាយប្រឡាយរំដោះ ដើម្បីធ្វើការរំដោះទឹកចេញឲ្យបានលឿនបំផុត សំដៅបញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋ ពិសេសគឺបញ្ជៀសឲ្យបាននូវការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។ ក្នុងការចុះត្រួតពិនិត្យការស្ដាប្រឡាយរំដោះទឹកនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពទឹកនាពេលនេះមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នក៏ដោយ មន្រ្តីជំនាញដែលប្រចាំការនៅតំបន់ទ្វារទឹកសំខាន់ៗ ជាពិសេសនៅទំនប់ទ្វារទឹក៧មករា ត្រូវបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីស្ថានភាពទឹកមានការកើនឡើងខុសប្រក្រតី។ នាឱកាសនោះដែរ ឯកឧត្ដមក៏បានស្នើដល់កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកដែលអាចនឹងជួបបញ្ហាប្រឈមនេះ និងធ្លាប់រងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំមុន ត្រូវសហការគ្នាឲ្យបានស្អិតរមួតត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ក្នុងការទប់ស្កាត់ បញ្ជៀស រំដោះចរន្តលំហូរទឹក និងត្រៀមលក្ខណៈក្នុងជម្លៀសប្រជាពលរដ្ឋ សង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព ត្រូវត្រៀមថ្នាំសង្កូវ ស្បៀងអាហារ សម្ភារបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីស្ថានភាពអាកាសធាតុ មានការប្រែប្រួលជាយថាហេតុ សរុបមកគឺត្រូវធ្វើយ៉ាងណាមិនត្រូវឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងម្នាក់ជាដាច់ខាត។ សូមបញ្ជាក់ថា៖ ទីតាំងដែលត្រូវធ្វើការស្ដាយ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ […]
មូលនិធិជនពិការ មានតួនាទី និងភារកិច្ចផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីផ្សេងៗ ដែលជួយដល់ជនមានពិការភាព និងគាំទ្រដល់ស្ថាប័នគ្រឹះស្ថាននានា ដែលផ្ដល់សេវាកម្មដល់ជនមានពិការភាព។ មូលនិធិជនពិការ មានតួនាទី និងភារកិច្ចផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីផ្សេងៗ ដែលជួយដល់ជនមានពិការភាព និងគាំទ្រដល់ស្ថាប័នគ្រឹះស្ថាននានា ដែលផ្ដល់សេវាកម្មដល់ជនមានពិការភាពដូចជាផ្នែកសុខាភិបាល ស្ដារលទ្ធភាពពលកម្ម អប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងរកការងារឲ្យធ្វើ លើកកម្ពស់និងបង្កើនសុខមាលភាពរបស់ជនមានពិការភាព ជាពិសេស៖ ១. ជនមានពិការភាពក្រីក្រ និងយោធិនមានពិការភាព ដែលមិនបានទទួលសេវាស្ដារលទ្ធភាពពលកម្ម ២. គ្រួសារជនមានពិការភាព និងយោធិនមា នពិការភាព ដែលពឹងផ្អែកលើជនមានពិការភាពក្នុងជីវភាពរស់នៅ ៣. ជនមានពិការភាពក្រីក្រ និងយោធិនមានពិការភាព ដែលទទួលបានសេវាស្តារលទ្ធភាពពលកម្ម ឬជនមានការភាព ដែលមានជំនាញតែពុំទាន់ទទួលបានការងារធ្វើ និងផ្តល់ប្រាក់កម្ចីសម្រាប់ការសម្របសម្រួលសមស្រប។
គម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្តើមសាងសង់នាខែមីនានេះហើយ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ជាង១៤ខែ។ គម្រោងសាង់សង់ស្ពានអាកាសផ្លូវ២០០៤ ប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេចចៅហ្វាវាំង គង់ សំអុល ឬហៅផ្លូវ២០០៤ គ្រោងនឹងសាងសង់ នាខែមីនា ឆ្នាំ២០២២នេះហើយ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ពោលគឺ នឹងស្ថាបនាឱ្យបានរួចរាល់នៅមុនដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយរដ្ឋលេខាធិដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនOCIC ។