ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

៣ថ្ងៃពិធីបុណ្យចូលឆ្នាំ គ្រោះអគ្គិភ័យទូទាំងប្រទេសកើតឡើង ១៥ លើក ប៉ុន្ដែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថថា រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥/៧លើក កើនឡើង៨ លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ២០២២។ ប៉ុន្ដែករណីអគ្គិភ័យកើតឡើង ១៥ លើកមិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រាជធានី ខេត្ត កើតមានអគ្គិភ័យរយះពេល៣ថ្ងៃនេះរួមមាន ខេត្តបន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, បាត់ដំបង ១លើក, កណ្ដាល ១លើក, ព្រះវិហារ ១លើក, កំពង់ធំ ១លើក, ស្វាយរៀង ១លើក, ភ្នំពេញ ២លើក, កំពត ១លើក, ស្ទឹងត្រែង ១លើក, រតនគិរី ១លើក, ព្រះសីហនុ ១លើក, សៀមរាប ១លើកនិងខេត្តកំពង់ស្ពឺ១លើក។
របាយការណ៍បញ្ជាក់ថា មូលហេតុ អគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី ៨ ករណី, ភ្លើងទៀន ធូប ៥ករណី និងកំពុងស្រាវជ្រាវ២លើក។
របាយការណ៍បញ្ជាក់ថា ករណីអគ្គិភ័យកើតឡើង ១៥ លើក មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់ និងការខូចខាត ឆេះផ្ទះ១៣ខ្នង, បន្ទប់៦, ឃ្លាំង១ខ្នង និងរថយន្ដចំនួន៤គ្រឿង៕
nmr