Related Articles
អន់ចង់! កាលថ្ងៃណាត់ជូបមុខរូបរាងមិនធម្មតា លុះដល់ថ្ងៃរៀបការ កូនក្រមុំឆ្លើយថាបាយៗ កូនកំលោះខកចិត្តទៅវិញ
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ គេហទំព័រ HK01 បានចុះផ្សាយរឿងអាពាហ៍ពិពាហ៍ដ៏ភ្ញាក់ផ្អើលមួយ ដែលកំពុងក្លាយជាប្រធានបទវែកញែកដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិន។ ប្រភពបានឲ្យដឹងថា ដំបូងឡើយ យុវជនម្នាក់នៅ Shangrao ខេត្ត Jiangxi បានណាត់ជួបជាមួយនារីវ័យក្មេងម្នាក់។ ក្រោយពីបានជួប នាងមានអារម្មណ៍ថា បុរសនោះមានរូបរាងស្អាត ខ្ពស់សង្ហា ហើយផ្ទះក៏មិនធម្មតាដែរ។ ដូច្នេះ នាងមិនឯអន់បដិសេធរៀបការជាមួយគាត់នោះទេ។ គ្រួសាររបស់នាង បានបង្គាប់ថ្លៃបណ្ណាការពីគ្រួសារកូនបុរសនោះចំនួន ៨ សែនយន់ ឬស្មើជិត ១២០០០ ដុល្លារ ។ តែទោះជាយ៉ាងណា ខណៈពិធីមង្គលការពិតប្រាកដបានមកដល់ ស្រាប់តែមានរឿងដ៏មិននឹកស្មាន ព្រោះថា កូនកំលោះបានបង្ហាញខ្លួននៅក្នុងពិធីនោះ មិនមែនជាបុរសសង្ហាដែលនារីបានយល់ព្រមនោះទេ ប៉ុន្តែជាមនុស្សខុសគ្នាទាំង ដែលធ្វើឲ្យកូនក្រមុំឃើញហើយស្ទើរដួលសន្លប់។ បន្ទាប់មកទើបគេដឹងថា កូនកំលោះម្នាក់នេះ គឺជាប្អូនប្រុសរបស់បុរសដែលនាងបានជួបក្នុងថ្ងៃនោះ។ រឿងនេះត្រូវបានលាតត្រដាងការពិតថា បុរសជាបងប្រុសនោះ មានបំណងឲ្យប្អូនប្រុសរបស់ខ្លួនណាត់ជួបនារីជាកូនក្រមុំប៉ុន្តែ មិនប្រាប់ការពិតហើយធ្វើឱ្យនាងយល់ថា ជាអ្នករៀបការគឺជាគាត់។ កូនក្រមុំសោកស្ដាយណាស់ដែលចាញ់បោកគេបែបនេះ ហើយបុរសនោះក៏មិនដែលនិយាយថា «បុរសដែលជាកូនកំលោះគឺជារូបគាត់នោះទេ»។ ជាសំណាងហើយ ដែលនាងមិនទាន់បានចុះឈ្មោះរៀបការជាមួយកូនកំលោះម្នាក់នេះនៅឡើយ។ ដូច្នេះ ទើបនាងសម្រេចចិត្តលុបចោលពិធីមង្គលការវិញ។ ប៉ុន្តែរឿងមិនចប់ត្រឹមហ្នឹងទេ ដោយគ្រួសាររបស់កូនកំលោះមិនឲ្យគ្រួសារកូនក្រមុំលុបចោលពិធីមង្គកាស្រួលៗនោះទេ […]
ប្រធានសមាគមកម្ពុជា-ជប៉ុន ប្តេជ្ញាកៀរគរវិនិយោគិនជប៉ុនឱ្យកាន់តែច្រើនមកវិនិយោគនៅកម្ពុជា
លោក Fumiaki Takahashi ប្រធានសមាគមកម្ពុជា-ជប៉ុន ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្តេជ្ញាចិត្តកៀរគរវិនិយោគិនជប៉ុនឲ្យកាន់តែច្រើនបន្ថែមទៀត មកវិនិយោគនៅកម្ពុជា។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានជួបពិភាក្សាលើការងារមួយចំនួន ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Fumiaki Takahashi និងសហការី ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះសមាគមកម្ពុជា-ជប៉ុន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងពាណិជ្ជកម្មក្នុងពេលកន្លងមក។ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា បានធ្វើបទបង្ហាញជូនលោករដ្ឋមន្ត្រី និងអង្គប្រជុំអំពីប្រតិបត្តិការធុរកិច្ចក៏ដូចជាទិសដៅរបស់ក្រុមហ៊ុនជប៉ុនមួយចំនួននៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យវារីវប្បកម្ម ផលិតផលសុខភាព កម្លាំងពលកម្ម សូត្រជាដើម។ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនធ្វើការពាក់ព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែជោគជ័យបន្ថែមទៀត ជាពិសេសការនាំផលិតផលកម្ពុជាចូលទីផ្សារជប៉ុន តាមរយៈមជ្ឈមណ្ឌលធុរកិច្ចកម្ពុជានៅជប៉ុនជាដើម។ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមជប៉ុន-កម្ពុជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិកមានដូចជា៖ អាសិប […]