ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង អំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក ទូច វិបុល ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង ដែលពីមុនធ្លាប់តែប្រឆាំង វាយប្រហារាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ លោកបានងាកមកគាំទ្ររាជរដ្ឋាភិបាលវិញ និងបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឲ្យទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការប្ដូរជំហពីប្រឆាំង មកដើរស្របជាមួយរាជរដ្ឋាភិបាលវិញនាពេលនេះ លោកបានប្រាប់ឲ្យដឹងថា ព្រោះតែលោកមើលឃើញថា កម្ពុជាមានតែស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ប៉ុណ្ណោះទើបអាចបន្តរីកចម្រើន ខណៈបក្សប្រឆាំងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសនោះទេ។
nmr