ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកតាលោកយាយ ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ លោកតាលោកយាយ អាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក។ សូមជម្រាបថា រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ សូមអរគុណក្រុមគ្រូពេទ្យ TYDA
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សតសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ ។ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាល នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តថា ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣ ។
ភ្នំពេញៈ បើតាមក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ទទួលបានថវិកាឧបត្ថម្ភចំនួន៤០លានរៀលចំពោះការឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ ប្រព្រឹត្តទៅកាលពីថ្ងៃ២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបន្តថា ទន្ទឹមនឹងនេះ លោក ខាន់ ភីធើ ជាគ្រូបង្គោល និងជាឪពុក ទទួលបានថវិកា ៤០លានរៀល និងលោក Paas Jasper ទទួលបាន២៨លានរៀល។ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកានេះដោយផ្ទាល់ដែលធ្វើឡើងទៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕