នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។ នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន ។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ។ […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម បាន គីមូន (Ban Ki-Moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅការិយាល័យមូលនិធិបានគីមូន ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ ———
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា កំហុសផ្នែកនយោបាយដោយការជ្រើសរើសយកការធ្វើរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងត្រូវបានបំផ្លាញដល់ឬសគល់។ ផ្តើមចេញពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ទើបធ្វើឲ្យកម្ពុជាយើងដើរថយក្រោយ ឆ្លងកាត់របបសោកនាដកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ដោយលើកត្តាប្រវត្តិសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវតែចៀសវាងឲ្យបាននូវកំហុសនយោបាយពីអតីតកាល ដោយត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។