ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បន្តចាត់តាំងកម្លាំងចេញយាមតាមប៉ុស្ដិ៍សង្កេតការណ៍ និងល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព

(ខេត្តឧត្ដរមាជ័យ)៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ត្រូវបន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពជាមិត្ត ចេញយាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន។
លោកមេបញ្ជាការ មានប្រសាសន៍ថា ការដឹកនាំកម្លាំង ចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជារៀងរាល់ថ្ងៃគឺដើម្បីអនុវត្តតាម ផែនការបទបញ្ជា របស់ថ្នាក់លើ ដើម្បីពង្រឹងដល់កងកម្លាំងប្រចាំការ លោកមេបញ្ជាការក៏បានដាក់បញ្ជាយ៉ាងតឹងរឹងដល់កងកម្លាំងត្រូវសហការ សាមគ្គីគ្នាទៅវិញទៅមកអោយបានល្អថែមទៀត ជាមួយនិងកម្លាំងតាមគោលដៅផ្សេងទៀត ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានអោយបានរឹងមាំ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូន ប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្ម ភាពបទល្មើសឆ្លងដែន ខុសច្បាប់៕
+5
All reactions:

9

nmr