ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបទ្វេរភាគីជាមួយប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានដឹងគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់បក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលតែងយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងភាពជាបងប្អូន ក្នុងក្របខណ្ឌទ្វេរភាគី ក៍ដូចជាពហុភាគី។
នាយឧត្តមសេនីយ៍សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពទាំងពីរនឹងបន្តពួនជុំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានាឱ្យបានកាន់តែទូលំទូលាយ និងប្រកបដោយទំនុកចិត្ត ជាពិសេស លើវិស័យហ្វឹកហ្វឺន ចារកម្ម បច្ចេកវិទ្យាយោធា និងសង្គ្រោះគ្រោះមហន្តរាយជាដើម។
ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង បានថ្លែងនូវការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារៈបច្ចេកទេស ហ្វឹកហ្វឺន ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំង ៣ នាពេលខាងមុខឲ្យទទួលបានជោគជ័យ៕
nmr