នៅងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ ទៅវិញទៅមកនៃប្រទេសទាំងពីរកម្ពុជា-ព្រុយណេ។
បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។ នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង ៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃ សុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថា ប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់? នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕
ខេត្តកំពង់ចាម៖ រថយន្តដឹកត្រីមួយគ្រឿង បានជួបហេតុការណ៍ ក្រឡាប់ ធ្វើអោយត្រី ដែលមានទម្ងន់ ២ ទៅ ៣តោន ជ្រុះរាយប៉ាយ លើផ្លូវជាតិលេខ៦ មុខសាលាស្រុកជើងព្រៃ។ សំណាងល្អត្រីទាំងនោះមិនមានបាត់បង់ឡើយ ដោយសមត្ថកិច្ច ចុះទៅជួយការពារ មិនឱ្យប្រជាពលរដ្ឋណាម្នាក់ មកចាប់យកនោះទេ។ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា ត្រីមួយរថយន្តនេះ ត្រូវបានឈ្មួញ ចុះទៅទិញពីស្រះមួយកន្លែង ក្នុងស្រុកបាធាយ ដើម្បីដឹកយកមកលក់នៅតាមផ្សារមួយចំនួន ក្នុងខេត្តកំពង់ចាម។ ចៃដន្យ ស្របពេលបើកមកដល់ជិតរង្វង់មូលស្គន់ វាក់អើរនឹងម៉ូតូមួយគ្រឿង នៅខាងមុខ តៃកុងរថយន្ត ក៏បានចាប់ហ្វ្រាំង ជាហេតុធ្វើឲ្យធុងទឹកដាក់ត្រីគ្រលែង ហើយក្រឡាប់រថយន្តតែម្ដង។ សំណាងមិនមានអ្នករងរបួសនោះទេ។ ហេតុការណ៍ឡានដឹកត្រីក្រឡាប់នោះ បានកើតឡើង នៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ អភិបាលស្រុកជើងព្រៃ បន្តថា ក្រោយពីមានហេតុការណ៍ក្រឡាប់រថយន្តដឹកត្រីរបស់ឈ្មួញ កម្លាំងនគរបាល រួមទាំងអាជ្ញាធរ បានចុះទៅដល់ភ្លាមៗ ដោយប្រាប់ប្រជាពលរដ្ឋ នៅក្បែរនោះ មិនឲ្យនរណាម្នាក់ ទៅចាប់យកត្រីរបស់គេនោះទេ។ នេះជាហេតុការណ៍គ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ៕