ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អគ្គីភ័យឆាបឆេះផ្ទះឈើប្រក់សង្ក័សី អស់ចំនួន០២ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល

កណ្តាល៖ កាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកោះទាវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលជាក្រុងទើបបង្កើតឡើងថ្មី ក្នុងទឹកដីខេត្តកណ្តាល។
ករណីអគ្គីភ័យនេះ បានចាប់ផ្តើមឆាបឆេះ តាំងពីម៉ោង១០និហ៤០នាទី រហូតដល់ម៉ោង១២និង៣០នាទី ទើបរលត់ទៅវិញទាំងស្រុង ដោយសារមានការអន្តរាគមន៍ជួយពន្លត់ពីប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន និងមានការអន្តរាគមន៍ពន្លត់ពីសមត្ថកិច្ចក្រុងនិងខេត្ត ដោយបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន០៤គ្រឿង ចេញពីសមត្ថកិច្ចនគរបាលក្រុងសំពៅពូន០១គ្រឿង សមត្ថកិច្ចនគរបាលស្រុកស្អាង០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការខេត្តកណ្តាលចំនួន០២គ្រឿង។
ម្ចាស់ផ្ទះរងគ្រោះអគ្គីភ័យនេះ រួមមានទី១-ឈ្មោះ ឈន វុន ភេទស្រី អាយុ ៦១ឆ្នាំ និងម្ចាស់ផ្ទះទី២-ឈ្មោះ ហ៊ឺ នឿន ភេទស្រី អាយុ៥៩ឆ្នាំ ដែលអ្នកទាំងពីរនៅផ្ទះជាប់គ្នា និងជាប្រភេទផ្ទះឈើប្រក់សង្ក័សី និងរៀបបន្ទប់ឥដ្ឋថ្មនៅខាងក្រោមដូចគ្នា។
ករណីអគ្គីភ័យនេះ កើតឡើងដោយសារឆ្លងចរន្តអគ្គីសនី និងបានខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង ប៉ុន្តែភ្លាមៗនេះគេនៅមិនទាន់ដឹងចំនួននៃការខូចខាតនៅឡើយ។
លោកវរសេនីយ៍ឯក ឈុន ជឺឈួន បានបន្តទៀតថា អគ្គីភ័យនេះ ចាប់ផ្តើមឆាបឆេះពីផ្ទះឈ្មោះ ឈន វុន ទៅមុនហើយមានកូនធ្វើការយប់មកសម្រាកផ្ទះពេលថ្ងៃ ហើយដោយជួបគ្រោះអគ្គីភ័យ ម្ចាស់ផ្ទះនិងអ្នកជិតខាងជួយពន្លត់ដែរតែពន្លត់មិនរលត់នោះទេ រហូតទាល់មានរថយន្តពន្លត់អគ្គីភ័យជួយពន្លត់ ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១២.៣០ក្នុងថ្ងៃដដែល។
លោកវរសេនីយ៍ឯក ឈុន ជឺឈួន បានអំពាវនាវដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គីភ័យមិនថាករណីភ្លើងចង្ក្រាន ឬករណីទុស្សេខ្សែរភ្លើងនោះទេ មុនពេលចូលសម្រានត្រូវពន្លត់ភ្លើងឲ្យអស់ ហើយបើក្នុងផ្ទះមានខ្សែភ្លើងឬព្រីភ្លើងចាស់ ត្រូវប្រញ៉ាប់ដូរចេញជាបន្ទាន់ជៀសវាងការឆ្លងចរន្តអគ្គីសនីកើតឡើង ៕

   

nmr