ករណីថតរឿង អាសអាភាស ត្រូវបានបញ្ជូនខ្លួនជនសង្ស័យ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម១)
ម្ចាស់ហ្វេសប៊ុកផេក ឡាយ្វ ហ្វាម (Life Film) និងបក្សពួកដែលតែងតែនាំគ្នាផលិតវីដេអូអប់រំ បែបអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងវប្បធម៌សង្គមជាតិ ត្រូវបានតុលាការសម្រេចបញ្ជូនឲ្យ ឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ (ម១) ព្រៃស តាមដីកាបង្គាប់របស់ចៅក្រម សាយ ស្រីលក្ខណ៍។