ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

លោក យ៉ង សាំងកុមារ៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងពិភពលោក

រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានលើកឡើងថា កសិ ករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក។

លោកបន្តថា ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងនៅពេលប្រទេសឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ហាមនាំចេញអង្ករសធម្មតាដើម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។

លោកបានប្រាប់ដូច្នេះថា ៖ «ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស ៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក»។

លោក យ៉ង សាំងកុមារ បានបន្តថា កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀត។

 

nmr