នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook, WhatsApp, Instagram និង Threads បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា នឹងបញ្ចេញមុខងារថ្មីចំនួន ២ដល់កម្មវិធី Threads ដែលក្នុងនោះរួមមាន Search និង Website។ នេះមានន័យថាឆាប់ៗខាងមុខនេះ មុខងារចូលប្រើគេហទំព័រ ឬ Web Access នឹងអាចចូលប្រើ Threads បានហើយ។
យោងតាមការបង្ហោះនៅលើ Threads App នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ CEO លោក Mark Zuckerberg បានឱ្យដឹងថា លក្ខណៈពិសេសថ្មីនឹងមកដល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ពោល គឺអាចនឹងមកដល់លឿនក្នុងអំឡុងខែសីហានេះតែម្តង។
លោក Mark Zuckerberg បានគូសបញ្ជាក់ថា មុខងារថ្មីទាំងពីរនេះនឹងជួយដល់អ្នកប្រើ Threads បានច្រើនជាងមុន ជាក់ស្តែងសម្រាប់មុខងារ Search បច្ចុប្បន្ននេះបានដាក់ឱ្យប្រើប្រាស់រួចទៅហើយ ប៉ុន្តែនៅពុំទាន់ទូលំទូលាយ និងអាចស្វែងរកការប្រកាសមួយចំនួនឃើញនោះទេ។ តែតាមរយៈការធ្វើបច្ចុប្បន្នភាពនេះនឹងអនុញ្ញតឱ្យស្វែករក គណនីអ្នកប្រើប្រាស់ និងការប្រកាសផ្សេងៗបានទាំងនៅលើ App និង Web តែម្តង។