ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ចិនដាក់ការព្រមានកម្រិតខ្ពស់បំផុត ខណៈព្យុះទីហ្វុង Saola បក់បោកទៅកាន់ក្រុងហុងកុង

ចិននៅថ្ងៃព្រហស្បតិ៍នេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតអំពីព្យុះទីហ្វុងសៅឡា (Saola) ដែលកំពុងបោកបក់ចូលមកជិតឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេស ដោយគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀតនៅក្នុងខេត្តក្វាងទុង។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានចេញការព្រមានអំពីព្យុះទីហ្វុងពណ៌ក្រហមកាលពីម៉ោង ៦ ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា ព្យុះទីហ្វុងសៅឡា ដែលបច្ចុប្បន្ន(ព្រឹកថ្ងៃព្រហស្បតិ៍)ស្ថិតនៅចម្ងាយប្រហែល ២៩៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃខេត្តក្វាងទុង នឹងផ្លាស់ទីទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងល្បឿនប្រហែល ១០ គីឡូម៉ែត្រ/ម៉ោង ហើយចូលទៅជិតឆ្នេរខេត្តខ្វាងទុងសន្សឹមៗ មុនពេលចុះខ្សោយបន្តិចម្ដងៗ។

គិតត្រឹមម៉ោង៩ថ្ងៃព្រហស្បតិ៍នេះ ព្យុះសៅឡាកំពុងបក់បោកក្នុងល្បឿនខ្យល់រហូតដល់ ២០៩ គីឡូម៉ែត្រ/ម៉ោង។ បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនដដែល វានឹងធ្វើឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់ឆ្នេរសមុទ្ររាប់ចាប់តាំងពីស្រុក Huilai នៃខេត្តក្វាងទុង រហូតទៅដល់ក្រុងហុងកុង ចាប់ពីរសៀលរហូតដល់យប់នៃថ្ងៃទី១ខែកញ្ញា។

nmr