ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក ។

ក្នុងជំនួបនោះ សម្តេចធិបតី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបញ្ហានានាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរចំណាប់អារម្មណ៍ និហចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់អង្គការសហប្រជាជាតិផងដែរ។

សូមជម្រាបថា លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ជនជាតិពរទុយហ្គាល់ បានចាប់ផ្ដើមការងារជាអគ្គលេខាធិការអង្គសហប្រជាជាតិនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ លោកបានជាប់ឆ្នោតអាណត្តិទី២ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជាអ្នកចាត់ចែងការងារទូទៅ របស់អង្គការសហប្រជាជាតិ ៕

nmr