ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

(កំពង់ស្ពឺ)កាលពីថ្ងៃទី 24 ខែ កញ្ញាឆ្នាំ 2023 ក្រុមការងារអធិការកិច្ចនៃ អង្គការដើម្បីអភិវឌ្ឃន៍ និងការពារធនធានធម្មជាតិ NRPDO ។

ដែលមានប្រធានអង្គភាពដឹកនាំដោយឯកឧត្តមបណ្ឌិតផ្កាយមាស 4 គេញ វើតជាថ្នាក់ដឹកនាំបញ្ជាចេញផែនការដើម្បីចុះបង្ក្រាបទនូវល្មើសតំបន់គោលដៅដែលមានការរកស៊ីបទល្មើសច្រើននៅខាងស្រុកឱរ៉ាល់។អ្នកទទួលផែនការ លោកស្រីជំទាវ គៀត ស្រីមុំ និងក្រុមការងារអធិការកិច្ចរបស់ NRPDO បានដឹកនាំក្រុមចុះល្បាតតំបន់គោលដៅបង្ក្រាបទល្មើសព្រៃឈើនៅត្រង់ចំណុចកើតហេតុនៅ ភូមិតាគ្រាំង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកដឹកនាំកម្លាំងរួមមាន
1/លោកស្រីជំទាវ គៀត ស្រីមុំ
2/លោកម៉ឹង ណារិទ្ធ អនុប្រធានខេត្តកំពង់ស្ពឺរបស់ NRPDO
3/- លោកជុន ងួនធី បេសកជនស្រាវជ្រាវបទល្មើសរបស់NRPDO ស្នាក់ការកណ្ដាល
4/ លោកអេប សុធន អធិការកិច្ចរបស់អង្គភាព NRPDO
5/-លោក គុំ ធិ ចារកម្ម និងប្រធានតំបន់អធិការកិច្ចរបស់ NRPDO
6/-លោក វ៉ា ចំណាប់។ មន្ត្រីប៉េអឹមផ្ទៃប្រទេស
7/-លោក ជី សុខជា មន្ត្រីអធិការកិច្ចរបស់ NRPDO
8/-លោក ស៊ុន គង្គា មន្រ្តីអធិការទៅកិច្ចរបស់ NRPDO
-ដែលរួមកម្លាំងល្បាតនៅគោលដៅដែលបង្ក្រាបបទល្មើសបាន
រថយន្តមួយគ្រឿងម៉ាក់ SCANIA(TRIU PM420) ឆ្នាំ2002
ក្បាលពណ៌ស ទ្រុងពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 3A- 32 31 ចំនួន 1 គ្រឿង។
– ក្នុងនោះបង្ក្រាបបានឈើអាវចម្រុះចំនួន 15 ដុំស្មើនឹង 6,663 ម៉ែត្រត្រីគុណ។
និងភ្ជាប់នៅការវាស់វែងឈើខាងលើចំនួន 15 ដុំផងដែរ។ ចំពោះវត្ថុតាងបទល្មើសដែលដកហូតទាំងអស់ខាងលើត្រូវបានក្រុមការងារនាំមករក្សាទុកនៅទីស្នាក់ការ ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅក្នុងភូមិផ្សារកន្ទួតន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនាទីវិធីច្បាប់ស្ដីអំពីការការពារធនធានធម្មជាតិ។ បទល្មើសធនធានធម្មជាតិដែលបានដកហូត ខាងលើយើងពុំបានដកហូតវត្ថុតាអ្វីទៀតឡើយ។
-ឆ្លងតាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតផ្កាយមាស 4 គេញ វើត ជាប្រធានអង្គភាព អង្គការដើម្បីអភិវឌ្ឍ និងការពារធនធានធម្មជាតិ និងជាអធិការកិច្ច បានបញ្ជាដាច់ខាតដល់ លោកស្រីជំទាវ គៀត ស្រីម៉ុដើម្បីឲ្យនាំក្រុមការងារទាំងអស់ចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញមួយចំនួនបានបង្កនិងដឹកឈើយ៉ាងកក្រើកនៅស្រុកឱរ៉ាល់។ ហេតុនេះហើយក្នុងនាមពួកយើងខ្ញុំជាកងកម្លាំងល្បាតនិងបង្ក្រាប់បទល្មើសព្រៃឈើសូមសំណូមពរដល់អង្គភាពដែលពាក់ព័ន្ធ និងថ្នាក់ដឹកនាំមាន សម្ដេច ហ៊ុនម៉ាណែត និង ឯកឧត្តម ស សុខា រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ មេត្តាជួយនិងបញ្ជាដាច់ខាតដើម្បីទប់ស្កាត់តំបន់ល្មើសដែលបានកើតមាននូវស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កុំឲ្យមានការកាប់បំផ្លាញព្រៃឈើ នឹងធនធានធម្មជាតិពីសំណាក់ឈ្មួញរកស៊ីខុសច្បាប់ទាំងអស់នេះដោយក្តីអនុគ្រោះផងចុះ។
ភ្ជាប់ជាមួយនឹងដោយក្តីគោរពពីសំណាក់ក្រុមមន្ត្រីអធិការកិច្ចរបស់ អង្គការដើម្បីអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិNRPDO រាយការណ៍ដោយលោកជុន ងួនធី បេសកជនស្រាវជ្រាវ បទល្មើសរបស់អង្គភាព NRPDO សូមអរគុណ។

     

nmr