ជាឱកា សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ ឱកាស ការងារ នៅ តាម រោងចក្រ សហគ្រាសនានា និង គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន ពហុបច្ចេកទេស ភូមិ ភាគ តេជោ សែនស្វាយរៀង ប្រកាស ជ្រើសរើស សិក្ខាកាមចំនួន៣០នាក់ ចូលរៀនជំនាញ តម្លើង បណ្តាញ អគ្គិសនី និង តម្លើង កាមេរ៉ាសុវត្ថិភាព។
លក្ខខណ្ឌ នៃការជ្រើសរើស ៖ យុវជន យុវនារី ត្រូវមានអាយុ ចាប់ពី១៦ឆ្នាំ ដល់ ៣០ឆ្នាំ, សិស្សក្រីក្រ , សម្រាប់សិស្សនារី ត្រូវបានលើកទឹកចិត្ត។
ក្នុងនោះអត្ថប្រយោជន៍ ដែលសិក្ខាកាមទទួលបាន ៖ មានកន្លែងស្នាក់នៅ, ផ្តល់ ប្រាក់ ឧបត្ថម្ភ ចំនួន ៦០ដុល្លារ ក្នុង១ខែ, ជួយ ស្វែងរក ការងារ ឱ្យ ធ្វើ នៅពេលបញ្ចប់ការសិក្សា។
ការចុះឈ្មោះចូលរៀន គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយ កាលបរិច្ឆេទចូលរៀន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងដោយផ្ទាល់ ជាមួយវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិ ភាគ តេជោសែន ស្វាយរៀង ដែលមានទីតាំង នៅ ខាងលិច ស្រះវង់ ចង្ងាយ២០ម៉ែត្រ៕