ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

លោកយាយ ហ៊ូ ណៃស៊ីម ភេទស្រី អាយុ ៨៦ឆ្នាំ ទីលំនៅភូមិ៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានទទួលរងគ្រោះថ្នាក់បាក់ក្បាលឆ្អឹងភ្លៅ បណ្ដាលឱ្យមានការឈឺចាប់ខ្លាំង និងមិនអាចធ្វើចលនាបាន។

លោកយាយ ហ៊ូ ណៃស៊ីម ភេទស្រី អាយុ ៨៦ឆ្នាំ ទីលំនៅភូមិ៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានទទួលរងគ្រោះថ្នាក់បាក់ក្បាលឆ្អឹងភ្លៅ បណ្ដាលឱ្យមានការឈឺចាប់ខ្លាំង និងមិនអាចធ្វើចលនាបាន

ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលលោកយាយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ប្ដូរក្បាលឆ្អឹងភ្លៅសិប្បនិម្មិតចូលជំនួសប្រកបដោយជោគជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ បច្ចុប្បន្ន លោកយាយបានជាសះស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

សូមអរគុណក្រុមគ្រូពេទ្យ TYDA

nmr