យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះថា រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។ សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារអាម៉េរិក។ ចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ។ ចំណូលលក់សំបុត្រទូក រយៈពេល១២ខែ ឆ្នាំ២០២៣ មានចំនួន ៥៦៤ ៦៧១ដុល្លារអាម៉េរិក៕
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។ ដោយឡែកឯកឧត្តម Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ បន្ទាប់ពីជំនួប ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី។ រូបថត៖ ក្រសួងការបរទេស —
ឯកអគ្គរាជទូតជប៉ុន ប្រកាសគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីធានាភាពភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកអគ្គរាជទូតជប៉ុន Atsushi Ueno៖ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជប៉ុននឹងជួយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបានជីវិតរស់នៅយ៉ាងល្អប្រសើរ ដោយឆ្លើយតបនឹងបរិបទ តម្រូវការជាក់ស្តែងរបស់កម្ពុជា។ កម្ពុជា និងជប៉ុន មានសក្តានុពលក្នុងការសហការគ្នា ក្នុងវិស័យកសាងសន្តិភាពជាច្រើនទៀត ដើម្បីជាប្រយោជន៍នៅក្នុងតំបន់ និងអន្តរជាតិ។