Related Articles
លោកហ៊ុនម៉ានី សំដែងសេចក្ដីអបអរសាទរដល់ក្រុមបាល់ទាត់ U23 កម្ពុជា ដែលបាននាំជ័យជម្នះ ៦-០ ជាមួយប្រទេសប្រ៊ុយណេ
ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះបានថ្លែងអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ U23 កម្ពុជា ដែលបាននាំជ័យជម្នះ ៦-០ ពេលប្រកួតជាមួយប្រទេសប្រ៊ុយណេ ។ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថាខ្ញុំជឿជាក់ថាយើងពិតជាធ្វើបាន! យើងធ្វើបាន! អបអរសាទរដល់ក្រុម U23 កម្ពុជាដែលបាននាំជ័យជម្នះដ៏ត្រចះត្រចង់ជូនជាតិ និងមាតុភូមិ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា! លោកបន្តថា ប៉ុន្តែណា កុំដកដៃ! ចូរប្រឹងប្រែងបន្ថែម ដើម្បីឈានឆ្ពោះទៅភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជាយើង។ សូមបញ្ជាក់ថា កាលពីយប់ម្សិលមិញ ការប្រកួតដ៏ស្វិតស្វាញក្រោមតំណក់ទឹកភ្លៀងយ៉ាងខ្លាំង ទីបំផុត ! ចប់ការប្រកួត៖ 🇰🇭 កម្ពុជា ៦-០ ប្រ៊ុយណេ 🇧🇳 ។ ជ័យជម្នះនេះ ធ្វើឱ្យក្រុមគោព្រៃជំទង់កម្ពុជាទទួលបាន៣ពិន្ទុ និងឈរកំពូលតារាងប៉ូល A ជាបណ្ដោះអាសន្ន នៃពានរង្វាន់ AFF U23 Championship 2022 ។ សូមកុំភ្លេច […]
សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម
ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សូីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រេីននាក់ចេញក្រៅបន្ទប់ ហេីយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហេីយបានធ្វេីការសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់ ។ ដេីម្បីឆ្លេីយតបទៅនឹងការឡាយព័ត៌មានខុសពីការពិតនេះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទី ប្រជាពលរដ្ឋចំនួន ៥រូបតំណាងឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានជួលបន្ទប់ដូចមានទីតាំងបានបញ្ជាក់ជូនខាងលេី បានចូលខ្លួនមកធ្វេីការបំភ្លឺ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ដោយបានថតវីដេអូខ្លី ដេីម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបច្បាស់ថា ការឡាយរបស់ផេក Khmer Plus គឺខុសពីការពិតទាំងស្រុង ជាការឡាយក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន ហេីយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា បេីមានបញ្ហាសុខភាព ឬកិច្ចការចាំបាច់ណាមួយក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអជ្ញារមូលដ្ឋានដេីម្បីសុំការអនុញ្ញាតឲ្យចេញដែរ តំណាងអ្នកជួលបន្ទប់បានបញ្ជាក់បន្ថែមថា ហេីយក៏មិនមានការលក់បន្លែ ត្រី សាច់ ក្នុងតម្លៃខ្ពស់ទ្វេរដង ដូចសារព័ត៌មាននោះបានឡាយនោះទេ ។ សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងសហការដេីម្បីលុបបំបាត់ព័ត៌មានមិនពិត ៕ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែស្វែងរកម្ចាស់ផេកនេះដេីម្បីចូលខ្លួនមកបំភ្លឺលេីករណីឡាយព័ត៌មានមិនពិតនេះផងដែរ ៕
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺក្នុងគោលបំណងដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បង ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕